ឯកឧត្តម កែ គឹមយ៉ាន ៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ “​ការជួយ​មនុស្ស​ចាស់​គឺ​ជួយ​យើង​ទាំងអស់គ្នា​”

ខេត្ត​បន្ទាយមានជ័យ​៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ព្រមទាំង​ក្រុម​ការងារ អាជ្ញាធរ​មូលដ្ឋាន​អញ្ជេី​ញ​ចូលរូម​ក្នុង​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៦៩​អង្គ និង​សំណេះសំណាល​ជាមួយ​មនុស្ស​ចាស់​មក​ពី ៩​ក្រុង​-​ស្រុក ក្នុង​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣១០​នាក់ នៅ​សាលប្រជុំ​ថ្មី ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម កែ គឹមយ៉ាន បាន​ពាំនាំ​ការសួរសុខទុក្ខ និង​ជូនពរ​ជ័យ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ជូន​ចំពោះ​បងប្អូន​យើងទាំងអស់គ្នា​សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​គ្រប់ប្រការ​។

​ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បាន​ថ្លែងបន្តថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ “​ការជួយ​មនុស្ស​ចាស់​គឺ​ជួយ​យើង​ទាំងអស់គ្នា​” ហើយ​គ្រប់​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ផ្តល់​ការយកចិត្តទុកដាក់​លើ​ការងារ​មនុស្ស​វ័យចាស់​ជា​អាទិភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ បានដាក់​ការអភិវឌ្ឍ​វិស័យ​សង្គមកិច្ច​ជា​អាទិភាព​សំខាន់​មាន ការអភិវឌ្ឍ​មូលធន​មនុស្ស ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ឈរ​លើ​ស្មារតី “​មិន​បោះបង់​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់​” ។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម កែ គឹមយ៉ាន និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​នាំយក​អំណោយ​ជូន​មនុស្ស​វ័យចាស់ រួមមាន ថវិកា កំសៀវ​ដាំទឹក​អគ្គិសនី ក្រ​ម៉ា សា​រ៉ុង មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកដោះគោ តែ ស្កសរ កៅ​អៀក អំបិល​អ៉ីយ៉ូត ប្រេងខ្យល់ ប្រេង​ឆា និង​ទឹកក្រូច​ផងដែរ​៕