អបអរសាទរ ខួប​លើក​ទី​៤៣ កំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

​ខេត្ត​កំពត​: កម្មវិធី​ខួប​ទី​៤៣ នៃ​កំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ប្រារព្ធ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែវិចិ្ឆកា ឆ្នាំ​២០២១ វេលា​ម៉ោង ៨:០០​ព្រឹក នៅ​អាគារ​ខេមរា​នី (​ទីស្នាក់ការ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​) ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ស​.​ស​.​យ​.​ក​. នៅ​ទីតាំង​ផ្ទាល់ និង​មាន​ការចូលរួម​ពី​សំណាក់ សមាជិក សមាជិកា ក្រុមគ្រួសា​រស​.​ស​.​យ​.​ក​. នៅ​ទូទាំង​ប្រទេស​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ Zoom meeting ដែល​នឹង​មាន​ការផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​ស​.​ស​.​យ​.​ក​. ចាប់បដិសន្ធិ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​បុព្វហេតុ​ជាតិ​មាតុភូមិ និង​បាន​ចូលរួម​ជា​បន្តបន្ទាប់​ក្នុង​ដំណើរ​ស្វែងរក​សុខសន្ដិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​បាន​រង​ទុក្ខវេទនា​ក្នុង​របប​ប្រល័យ​ពូជសាសន៍​។ ក្នុង​រយៈពេល ៤៣​ឆ្នាំ ស​.​ស​.​យ​.​ក​. នៅតែ​ថែរក្សា និង​បន្ដ​ស្មារតី ២​ធ្នូ ដែល​ជា​ស្មារតី​លះបង់ និង​ដាក់​ផលប្រយោជន៍​បុគ្គល​ដោយឡែក ហើយ​រួបរួមសាមគ្គី​គ្នា​ដាក់​ផលប្រយោជន៍​ជាតិ​ជា​ធំ ដែល​ស្រប​តាម​ទិស​ស្លោក “​យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ​”៕