សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ សោយ​ទិវង្គត​នៅ​ប្រទេស បារាំង​

តាម​ការ បង្ហោះ នៅ លើ បណ្តាញ សង្គម របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន ឲ្យ ដឹងថា សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ចូល ទិវង្គត កាលពី​វេលា​ព្រឹក​ម៉ោង​៩ និង ៤០​នាទី ម៉ោង នៅ​ប្រទេស បារាំង ដែល​ត្រូវ នឹង ម៉ោង ប្រមាណ ៣ និង ៤០​នាទី​រសៀល ម៉ោង នៅ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ខៀវ កញា​រី​ទ្ធ បានបញ្ជាក់​ថា ដំណឹង នេះ លោក ទទួលបាន​ពី លោក អ៊ុម ដា​រាវុ​ឌ្ឍ ដែល​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ក្រុមព្រះ​។​

​សូម បញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​១៩៤៤ នៅ​ក្រុងភ្នំពេញ​។ ទ្រង់​ជា​បុត្រា​ច្បង​របស់​ព្រះបាទ នរោត្តម សីហនុ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុល​៕