​ឯកឧត្តម ខៀវ កាញារីទ្ធ បិទ​សិក្ខាសាលា​ស្ដីពី «​ការិយាល័យ​ព័ត៌មាន​ឆ្លាត​វៃ និង​អភិបាលកិច្ច​ល្អ នៅក្នុង​វិស័យ​ព័ត៌មាន​»

បន្ទាប់ពី​បាន​ដំណើរការ​អស់​រយ​:​ពេល​២ ថ្ងៃ​រួច​មក អង្គ​សិក្ខាសាលា​ស្ដីពី «​ការិយាល័យ​ព័ត៌មាន​ឆ្លាត​វៃ និង​អភិបាលកិច្ច​ល្អ​នៅក្នុង​វិស័យ​ព័ត៌មាន​» រៀបចំ ឡើង​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ជូន​ដល់​មន្ត្រី​ជំនាញ មកពី​ខេត្ត ចំនួន​០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និង​ស្វាយរៀង បាន​ប្រារព្ធ​ពិធី​បិទ​នៅ រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នា​សាលប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ ក្រោម​វត្ត មាន​អញ្ជើញ​ជា​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណ​:​អភិបាល ខេត្ត​ត្បូង ឃ្មុំ ។

​នៅក្នុង​ដំណើរការ​នៃ​អង្គ​សិក្ខា​នេះ មាន​ការធ្វើ​បទ​ឧទ្ទិស​នាម ពី ឯកឧត្តម ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល ស្តីពី ការិយាល័យ​ព័ត៌មាន​ឈ្លាសវៃ និង​អភិបាលកិច្ច​ល្អ ក្នុង វិស័យ​ព័ត៌មាន នៅ​ថ្នាក់​មូលដ្ឋាន​។

​ជាមួយនេះ ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​យុត្តិធម៏ បាន​ធ្វើ​បទឧទ្ទេសនាម​ស្តីពី កិច្ចការ​អ្នកនាំពាក្យ​ប្រកបដោយ ប្រសិទ្ធភាព​។

​ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​ព័ត៌មាន បាន​ធ្វើ​បទ​ឧទញ​ទេសនាម​ស្តីពី ដំណើរការ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ ទទួលបាន​ព័ត៌មាន ។

​តាមរ​បាយ​ការណ៏​បូក​សរុប​ដែល​លើកឡើង​ដោយ ឯកឧត្តម ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ រាជ​រដ្ឋាភិបា ល សម្រាប់​ពេល​២​ថ្ងៃ នៃ​សិក្ខាសាលា​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន ១៨០​នាក់ ដែល​ជា​មន្ត្រី​មកពី​បណ្តា​មន្ទីរជំនាញ​ជុំវិញ​ខេត្ត​ចំនួន​៤ មក​ទទួលយក​នូវ​ការចែក រំលែក​នូវ​ទស្សន​ទា ន​យន្តការ​យុទ្ធសាស្ត្រ និង​បទពិសោធន៍​ជា​មូលដ្ឋានគ្រឹះ​នៃ វិស័យ​ព័ត៌មាន​របស់​រដ្ឋ ក្នុង​ទិសដៅ​កសាង​ឱ្យបាន​នូវ​អភិបាលកិច្ច​ល្អ លើ​វិស័យ ព័ត៌មាន​ថ្នាក់ក្រោម​ជាតិ និង​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ បំផុស ព័ត៌មាន​ឱ្យ​ចូល​កៀក​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​។

​ឯកឧត្តម ផៃ ស៊ីផា​ន បានបញ្ជាក់​ថា អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ព័ត៌មាន គឺ កិច្ចពង្រឹង​វេទិកា​សន្ទនា​ឆ្លើយឆ្លង រវាង​មន្ត្រី​ព័ត៌មាន និង​មន្ទីរ វិស័យ​ជំនាញ​ជុំវិញ រដ្ឋបាលខេត្ត ដើម្បី​ផ្ដល់​ការយល់ដឹង​ដល់​សាធារណជន ឈាន​ទៅ​ការបង្កើត បាន​នូវ​តម្លាភាព គណនេយ្យភាព និង​ការដោះស្រាយ​បញ្ហា​ជូន ប្រជាពលរដ្ឋ ដោយ​ប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធ​ភាព​។​
​សកម្មភាព​នេះ គឺជា​ការចូលរួម​អនុវត្ត​ជាក់ស្តែង​នូវ​ស្មារតី និង​ខ្លឹមសារ​នៃ ប្រកាស​អន្តរក្រសួង រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ព័ត៌មាន​ស្តីពី​”​តួនាទី​ភារកិច្ច របស់​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន រដ្ឋបាល រាជធានី​-​ខេត្ត ចុះ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ ២០១២​។ នេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង នូវ​ការរួមចំណែក​អនុវត្ត​នយោបាយ កែទម្រង់ មុត​ស្រួច ក្នុង​វិស័យ​ព័ត៌មាន​នៅ​ថ្នាក់​មូលដ្ឋាន តាម ស្មារតី​នៃ​គោលនយោបាយ វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ជា​ការទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​មូល ដ្ឋា​ន​ផ្ទាល់​ក្នុង​ការសន្ទនា​ឆ្លើយឆ្លង និង​ផ្សព្វផ្សាយ​បំផុសស្មារតី​នយោបាយ និង ប្រសិទ្ធភាព នៃ​ការដឹកនាំ​រដ្ឋបាល​មូលដ្ឋាន ដោយ​ការបង្ហាញ​ចេញ​នូវ​ដំ​ណោះ ស្រាយ​នៃ​បញ្ហា​ប្រឈម​នានា​នៅ តាម​មូលដ្ឋាន ទាំង​ដោយផ្ទាល់​តាម វេទិកា​សា ធា​រណៈ ឬ​វេទិកា​សន្ទនា​មតិ​ដោយ​ប្រយោល​តាម​រលក អាកាស ដែល​មាន​មន្ទីរ ជំនាញ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ ក្នុង​កិច្ច​ក្ដោប​ក្ដាប់ និង​គ្រប់គ្រង​មតិ សា​ធារ ណ​: ឆ្ពោះទៅ​រក​ប្រសិទ្ធភាព ឯកភាព និង​សាមគ្គីភាព រវាង​រាស្ត្រ និង​រដ្ឋ ដែល ចាប់ផ្តើម​ពី​មូលដ្ឋាន មក​ថ្នាក់ជាតិ ។​

​មាន​ប្រសា​ស​ន៏​បិទ​អង្គសិក្ខាសាលា ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន គួសបញ្ជាក់​ពីសារ​:​សំខាន់​នៃ​ការិយាល័យ​អ្នកនាំពាក្យ និង​ការិយាល័យ​ព័ត៌មាន ទុក​ដើម្បី​ជា​ការឆ្លើយតប​អោយ​ថ្នាក់ដឹកនាំ ជា​អភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះ​ថ្នាក់ដឹកនាំ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ តែ​អាច​និយាយ​តែ រឿង​ណា​ដែល​សំខាន់ និង​ចាំបាច់​បន្ទាន់​ម្តង ម្កាល​តែប៉ុណ្ណោះ ។

​ដូច្នេះ​អ្វី​ដែល​ជា ប្រសិទ្ធិភាព​សម្រាប់​ការិយាល័យ​ព័ត៌មាន និង​អ្នកនាំពាក្យ គឺ​ពាក់​ពន្ធ័​ទៅ​នឹង​វិជ្ជា បុគ្គល ដែល​ត្រូវ​ទំនាក់ទំនង​ជាមួយ​គ្រប់​ផ្នែក​ពាក់​ពន្ធ័​ទាំង​អស់ ដោយ​ក្នុង​នោះ គឺ ជ្រើសរើស​យក អភិបាលរង ខេត្ត រាជធានី ម្នាក់​ដែល​អាច​ជួប​ជាប្រចាំ​ជាមួយ អភិបាលខេត្ត រាជធានី និង​យក​មន្ត្រី សាលាខេត្ត ម្នាក់ទៀត ព្រោះ​រាល់​ឯកសារ​ទាំងអស់​ត្រូវ​ចូល​តាម​ច្រក​ចេញចូល​តែមួយ ។

​ទន្ទឹមនេះ ក៏​ត្រូវ​មាន​មន្ត្រី នៃ​មន្ទីរ ព័ត៌មាន ម្នាក់​ទៀត​ចូលរួម​ក្នុង​កិច្ចការងារ ការិយាល័យ​ព័ត៌មាន និង​អ្នកនាំពាក្យ ព្រោះ​អាច​ក្តាប់​បាន​នូវ​ចំនួន​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ក្រុង របស់​ខ្លួន​ដឹង​ពី​ការងារ ធ្វើ​ជា​សេចក្តី​ថ្លែង​ការណ៏ ហើយ​បញ្ជូន​ទៅ​ផ្សាយ​នៅ​ប្រពន្ធ័​ផ្សព្វផ្សាយ ណាខ្លះ បាន​ទាន់ពេលវេលា​។ ដូច្នេះ មន្ត្រី​ព័ត៌មាន ត្រូវ​យល់​អោយ​ច្បាស់​ពី ពាក្យស្លោក របស់​ក្រសួង​ព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេល​ណា​ក៏​បាន ។

​មន្ត្រី​ព័ត៌មាន ត្រូវតែ​និយាយ​តែ​ពាក្យពិត កុំ​កុហក់​អោយសោះ បើ​មិន​ដូច្នេះ​ទេ នឹង បាត់​ជំនឿ​ទុកចិត្ត ជាក់​ជាមិនខាន ។​