
លោកឧត្តមសេនីយ៍ត្រី សោ សវឿន មេបញ្ជាការកងរាជអាវុធខេត្តរតនគិរី ក្នុងពិធីប្រកាសមុខតំណែងផ្ទេភារកិច្ច និងបំពាក់ឋានន្តរស័ក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្ត លោកបានប្រកាសឱ្យមន្ត្រីអាវុធហត្ថត្រូវតែប្រតិកម្មរហ័សករណីបង្ក្រាបបទល្មើស
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ
ខេត្តរតនគិរី ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជូនដល់នាយ នាយរង និងពលអាវុធហត្ថខេត្តរតនគិរីទាំងអស់ និងលើកឡើងពីគោលការណ៍ និងទស្សនវិស័យដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ក្នុងការដឹកនាំកងរាជអាវុធហត្ថទូទាំងប្រទេស និងបានផ្តាំផ្ញើទៅនាយ នាយរង ដែលទើបតែប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានប្រគល់ជូននាពេលនេះ។
បើក្នុងពេលខាងមុខមានការតម្រូវឲ្យតែងតាំងមុខតំណែង និងពិនិត្យមើល នាយ នាយរងកងរាជអាវុធហត្ថខេត្ត រូបណាដែលគោរពវិន័យ ស្នាដៃល្អ និងមានសមត្ថភាព ដោយឆ្លងការប្រជុំវាយតម្លៃជួរមេបញ្ជាការដើម្បីស្នើរសុំជូន និងបានកោដសរសើរពីការអនុវត្តបទបញ្ជារបស់មេបញ្ជាការពីសំណាក់ នាយ នាយរង កងរាជអាវុធហត្ថខេត្តទាំងអស់ គឺល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ និងបានលើកឡើងពីការអនុវត្តតួនាទី ភារកិច្ចរបស់ជំនាញជាមន្ត្រីនគរបាលយុត្តិធម៌ និងការអនុវត្តការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ក្នុងការទទួលបណ្តឹង និងបង្ក្រាបបទល្មើស៕