ឈ្មួញ​ឈើ​ឈ្មោះ​ដេវីត កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​បរិស្ថាន​ស្រែ​ឈូក​ស្រុក​ស្នួល​ខេត្តក្រចេះ​កាត់​តាមផ្លូវ​ផ្សារ​១១៥ គ្រញូង​សែន​ជ័យ​យ៉ាងសកម្ម​តែ​គេ​ពុំ​ទាន់​ឃើញ​កម្លាំង​ប៉េអឹម​ស្នាក់ការ​លេខ​៧០៩ ចុះបង្ក្រាប​

​ខេត្ត​ក្រចេះ​៖ ឈ្មួញ​ឈើ​ឈ្មោះ​ដេវីត កាលពី​ពេល​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​បាន​និយាយថា ឈ្មួញ​ឈើ​រូបនេះ​បាន​នឹង​កំពុង​បង្កើន​ការដឹកជញ្ជូន​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ចេញពី​ព្រៃ​ការពារ​បរិស្ថាន​ចំណុច​ស្រែ​ឈូក​ស្រុក​ស្នួល​ខេត្តក្រចេះ​យ៉ាងសកម្ម តែបើ​កម្លាំង​ប៉េអឹម​ស្នាក់ការ​សន្តិសុខ​៧០៩ វិញ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ពលរដ្ឋ​បាន​និយាយទៀតថា បន្ទាប់​ពី​មាន​ការដឹកជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​សាំ​យ៉ុង និង​គោរ​យន្ត​កែឆ្នៃ​ដឹក​ឈើ​អុស​សង្ស័យ​មាន​បង្កប់​ឈើប្រណិត​យ៉ាង​គគ្រឹក គគ្រេង​យ៉ាងនេះ​ហើយ កម្លាំង​អាវុធហត្ថ​៧០៩ ត្រូវ​គេ​ឃើញ​គ្មាន​ចំណាត់ការ​ទៅលើ​ឈ្មួញ​ឈើ​ទាំង​នេះ​ឡើង​។​

​ជាក់ស្តែង នៅ​រាត្រី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ ប្រជាពលរដ្ឋ​បាន​ឃើញ​សមត្ថកិច្ច​ស៊ីវិល​មួយចំនួន​បាន​ឃាត់​សួរនាំ​ឈ្មួញ​ឈើ​រូប​នេះ​មួយ​ចំអិន​កំពឹស ក៍​ត្រូវ​គេ​ឃើញ​ប្រលែង​ឱ្យ​រថយន្ត​ដឹកឈើ​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ​2AH.0814 បន្តដំណើរ​ទៅមុខទៀត​ដោយ​រលូន​។​

​យ៉ាងណា​ក៍ដោយ ករណី​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​ស្រែ​ឈូក​កាត់​តាមផ្លូវ​ផ្សារ​១១៥ ស្ថិត​នៅ​ចំណុច​ភូមិ​គ្រញូង​សែន​ជ័យ​ឃុំ​គ្រញូង​សែន​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ខាងលើនេះ ពលរដ្ឋ​ស្នើរ​សុំឱ្យ​លោក​ប្រធាន​ស្នាក់ការ​ប៉េអឹម​(PM)៧០៩ ចុះ​ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ទាំង​នេះ​អោយទាន់​ពេលវេលា​ផង​៕​