ដក​មេ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ពោធិ៍សាត់ ឱ្យ​​មក​ញ៉ាំ​តែ​នៅ​ក្រសួង​បរិស្ថាន​

ភ្នំពេញ​៖ តាម​ភាសា​ការទូត​រាជរដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​សម្រេច​ដក ឬ​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​គឺ លោក ឆៅ ប៊ុនធឿន និង លោក គង់ ពុទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ឱ្យ​មក​បំពេញ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​។​

​យោងតាម​សេចក្តីសម្រេច​បានបញ្ជាក់​ថា ត្រូវបាន​ផ្ទេ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន ២​រូប របស់​ក្រសួង​បរិស្ថាន ដូច​បាន​រាយ​នាម​ខាងក្រោម​នេះ​៖ ទី​១-​លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​ទី​២-​លោក គង់ ពុទ្ធី​រ៉ា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៥ ពី​ប្រធាន​មន​នទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​វិញ​។ ក្រសួង​បាន​បញ្ជាក់ទៀតថា បទ​ប្ប​ញ្ព​ត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ក្រសួង​បាន​បញ្ជាក់ទៀតថា ក្នុង​មាត្រា​១ ខាងលើ លោក ឆៅ ប៊ុនធឿន និង​លោក គង់ ពុទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ទាំង​២​រូបនេះ ត្រូវតែ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​