ឧត្តមសេនីយ៍ទោ ស សំបូ​រធន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​ហ្វឹកហាត់​សាកល្បង​ឈរ​ផែន​

​ភ្នំពេញ​,​កំបូល​៖ ដោយ​អនុវត្ត​ផែនការ​លេខ ៣១/២០២៤​ផ​.​ក ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ស្តីពី​ផែនការ​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៣១ ទិវា​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤) និង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​សាល​មហោស្រព​«​គោកធ្លក​» និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៏ ៦​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការហ្វឹកហាត់​សាកល្បង​ឈរ​ផែន​របស់​កម្លាំង​កងរាជអាវុធហត្ថ ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៣១ នៃ​ថ្ងៃ​បង្កើតឡើត​វិញ​កងរាជអាវុធហត្ថ​។​

​នៅសល់ ០៤​ថ្ងៃ​ទៀត​កងរាជអាវុធហត្ថ នឹង​ប្រារព្ធ​ខួបកំណើត​ឆ្នាំ​ទី​៣១ ហើយ​ដែល​ពិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ អគ្គ​បញ្ជ​ការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សេនា​នុពន្ធ័ អនុ​ពន្ធ​យោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​៕​