សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នីតិកាល​ទី​៥

នៅ​ព្រឹក​ថ្ងៃ​ពុធ ១២ កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន និង​កំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​វិមាន​ព្រឹទ្ធសភា លើ​របៀបវារៈ​ដូច ខាងក្រោម​៖
១- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​សិទិ្ធមនុស្ស ទទួល​ពាក្យបណ្ដឹង និង​អង្កេត​។​
២- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​។​
៣- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន​។​
៤- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ​។
៥- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​។​
៦- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌​។​
៧- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង​ទេសចរណ៍​។​
៨- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​។​
៩- ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ សាធារណការ ដឹកជញ្ជូន អាកាសចរ​ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
១០-​ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​។​១១-​ការពិនិត្យ និង​សម្រេច​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​ក្រុម​សមាជិកា​ព្រឹទ្ធសភា​។ ១២-​ផ្សេងៗ​៕​