ទោះ​មាន​ការលំបាក​ក៏​កងកម្លាំង​បន្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការរុករក​ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែល​បាន​បាត់​ដំណឹង រហូត​ដល់​បេសកកម្ម​នេះ​ទទួលបាន​ជោគជ័យ​

គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០២៤​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី​០៨ អាកាសធាតុ​មាន​ការប្រែប្រួល​ឆាប់រហ័ស កាន់តែ​ផ្តល់​ការលំបាក​ដល់​បងប្អូន​កងទ័ព កងកម្លាំង ក្នុង​ការរុករក និង​សង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែល​បាន​បាត់​ដំណឹង តាំង​ពី​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ​កងទ័ព​ជើងគោក ជាពិសេស​យោធភូមិភាគ​ទី​៥ នៅតែ​បន្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការរុករក​រហូត​ដល់​បេសកកម្ម​នេះ​ទទួលបាន​ជោគជ័យ​។​

​ប្រភព​៖ ក្រសួង​ការពារជាតិ​