កម្ពុជា​-​ហ្វីលីពីន​៖ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​

នៅក្នុង​ឱកាស​ជំនួប ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក Roy M. Galido មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​ហ្វីលីពីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ប្រកបដោយ​ផ្លែផ្កា​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព នៃ​ប្រទេស​ហ្វីលីពីន និង កម្ពុជា​។

​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម និង​បន្ត​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ពជើងគោក ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វគ្គ​បណ្តុះបណ្តាល និង​ការហ្វឹកហ្វឺន​រួម ដែល​បាន​រួមចំណែក​កសាង​សមត្ថភាព និង​ការយល់ដឹង​ពី​គ្នា​ទៅវិញទៅមក បន្ថែមទៀត ក្នុង​ការត្រៀមខ្លួន​ឆ្លើយតប​ចំពោះ​ការ​គម្រាមកំហែង​មិន​ប្រពៃណី ជាយថាហេតុ​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​  ​តាមរយៈ​ការបន្ត​ការហ្វឹកហ្វឺន​រួមគ្នា​  ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការចែករំលែក​ព័ត៌មាន និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ជាពិសេស ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ការពង្រឹង​សមត្ថភាព ការ​ត្រៀមលក្ខណ​:​ក្នុង​ការចូលរួម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​គ្រោះមហន្តរាយ​  ​និង​ផ្តល់​ជំនួយ​មនុស្សធម៌ ក៏ដូចជា​ការជំរុញ​ឱ្យ​មាននូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គភាព និង​អង្គភាព នៃ​កងទ័ព​ជើងគោក​ប្រទេស​ទាំង​ពីរ នាពេល​អនាគត​៕