ភ្ញៀវទេសចរ​ដែល​បាន​មក​ទស្សនា​នៅតាម​ដងព្រែក​កំពត​នា​ចុង​សប្តាហ៍​

​ខេត្ត​កំពត​៖ រីករាយ​ជា​មួយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង រួម​ជាមួយ​សេះ​សមុទ្រ​ឈរ​បាញ់​ទឹក​យ៉ាង​សង្ហា និង​នាឡិកា​យក្ស ដែល​ជា​សញ្ញា​ផ្ដល់​អត្ថន័យ​ដ៏​សំខាន់​សម្រាប់​ទីក្រុង​កំពត ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ត្រឹមត្រូវ​ច្បាស់លាស់​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​។​

​ទោះបីជា​អាកាសធាតុ​មាន​ភ្លៀង​ខ្លះ​ក៏ដោយ ភ្ញៀវទេសចរ​ក៏​នៅតែ​មិន​ជិនណាយ​ក្នុង​ការ​មក​ទីនេះ​ដើម្បី​ថតរូប កំសាន្ត ក៏ដូចជា​រីករាយ​នឹង​ទេសភាព​លើ​ដងព្រែក និង​ទិដ្ឋភាព​នៃ​ជួរ​ភ្នំ​បូកគោ​នៅ​ពី​ខាងក្រោយ​ដូច​ផ្ទាំងគំនូរ​។

​ទេសភាព​តាម​ដងព្រែក​កំពត​មាន​សម្រស់​គ្រប់ពេលវេលា ទាំង​ពេល​ព្រឹក ថ្ងៃ ល្ងាច និង​ពេលយប់ ធ្វើឱ្យ​ទីក្រុង​កំពត​ក្លាយជា​ទិសដៅ​ទេសចរណ៍​មួយ​ដែល​គ្រប់​គ្នា​មិន​អាច​ភ្លេច​បាន​៕​