រូបសំណាកគ្រួសារដំរីត្រូវបានរដ្ឋបាលខេត្តរៀបចំលើកដាក់នៅទីតាំងខាងត្បូងរមណីដ្ឋានបឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ
ខេត្តរតនគិរី៖ រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ ត្រូវបាន រដ្ឋបាលខេត្តរតនគិរីបានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។ការរៀបចំលើករូបសំណាក់ដាក់គ្រួសារដំរីនេះធ្វើ កំណត់យកម៉ោង៩-៩នាទីព្រឹកថ្ងៃទី៩ ខែឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម អភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
សូមរលឹកថា រមណីដ្ឋានបឹងកន្សែង ស្ថិតនៅចំ កណ្ដាលបេះដូងក្រុងបាលុងនៃខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តបានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូប សំណាកសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។
និយាយរួម បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម ៕