លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​រតនគិរី បាន​ចេញ​សេចក្តីបំភ្លឺ​ករណី​ការ​កាត់​ព្រៃឈើ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​កន្ទុយ​នាគ​

​ខេត្ត​រតនគិរី​៖ លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ លោក​បាន​ចេញ​សេចក្តី​ឆ្លើយតប ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ដែល​បាន​ចុះផ្សាយ ករណី​ការកាប់​ព្រៃ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កន្ទុយ​នាគ​។​

​យោងតាម​លិខិត​មួយ​សន្លឹក​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី ដែល​បាន​ចេញ​សេចក្តីបំភ្លឺ និង ឆ្នើយតប ជាមូយ​ក្រុម​អ្នកសាព័ត៌មាន កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោយ​៖
​នៅក្នុង​លិខិត​ឆ្លើយតប​នោះ​ដោយ​បាន​បញ្ជាក់ថា ក្នុង​ពេល​ថ្មីៗ​នេះ មានការ​ចុះ​ផ្សាយ​ព័ត៌មាន​ពី BNN,ann,slabpakkatikkhmav ករណី​ឈើ​រាប់រយ​កំណាត់​ដឹក​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​កន្ទុយ​នាគ (​តាម​គោរ​យន្ត​កែឆ្នៃ​និង​ប៉ា​កុង​ខ្នាត​ធំ​ជាច្រើន​គ្រឿង ) យក​ឈើ​ទៅ​ទម្លាក់​នៅ​តំបន់​បរិស្ថាន​ភូមិ​ចង នៅក្បែរ​ព្រំដែន​វៀតណាម កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​ករណី​ដែល​បាន​លើកឡើង​ថា​៖ លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​បាន​ទេ ព្រោះ​លោក​បាន​ត្រឹមតែ​ចូល​មើល​សារ Telegram តែប៉ុណ្ណោះ ហើយ​គ្មាន​ការឆ្លើយតប​សារ​ត្រឡប់​មក​វិញ​ទៅ BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ​។ ពេល​នេះ​ក្នុងនាម​សមត្ថកិច្ច​ជំនាញ សូម​ការ​អព្យាស្រ័យ​ពុំ​បាន​ឆ្លើយតប និង​សូម​ថ្លែងអំណរគុណ​កោតសរសើរ​ដល់​បណ្តាញ​សារព័ត៌មាន ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​កន្ទុយ​នាគ ដែល​បាន​លើកឡើង​ថា​៖ មានការ​កាប់​យក​ឈើ​ចេញពី​តំបន់​ព្រៃ​កន្ទុយ​នាគ មក​គរ​ស្តុក​នៅ​តំបន់​បរិស្ថាន​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​។

​ចំពោះ​ការលើកឡើង​នេះ គឺ​ពិតជា​មាន​ការដឹកជញ្ជូន​កំណាត់ឈើ​យក​មក​គរ​ទុក​ទីតាំង​មួយកន្លែង ដើម្បី​ឱ្យ​ជំ​នាយ​រដ្ឋបាល​ព្រៃឈើ​ចុះ​ពិនិត្យ​វាស់វែង​បង់ពន្ធ​ឈើជូន​រដ្ឋ​មុន​នឹង​ដឹកជញ្ជូន​ទៅ​រោងចក្រ​អារឈើ មាន​វា​យញ​ញូ​រត្រា​សំគាល់​លើ​កំណាត់ឈើ​។ កំណាត់ឈើ​នេះ​បានមក​ពី​ការ​ឈូសឆាយ​សម្អតដី ក្នុង​អនុតំបន់​1 និង​អនុតំបន់​2 ស្ថិតនៅ​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ដើម្បី​ដាំ​ដំណាំ​កៅស៊ូ​តាម​ផែនការ​មេ​របស់​ក្រុមហ៊ុន​។

​ក្រុមហ៊ុន​មាន​ឈ្មោះ នុត​ភាព​សុ​ភី អ៊ី​ន​វេស​មេន ជា​ក្រុមហ៊ុន​ខ្មែរ​ក្នុង​ស្រុក​បាន​ចុះកិច្ចសន្យា​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​មាន​ទីតាំង​ស្ថិតនៅ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី មិន​ស្ថិតនៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែន​សមត្ថកិច្ច​បរិស្ថាន​នោះទេ​។ សូមបញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​បន្ត​សុ​ដំណើរការ​សកម្មភាព​ឡើងវិញ ក្នុង​ឆ្នាំ​២០២៤​នេះ បន្ទាប់ពី​បាន​ចុះបញ្ជី​ដី និង​ចុះកិច្ចសន្យា​ឡើងវិញ​។​

​ជាមួយគ្នានេះដែរ លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី លោក​គឹជា​មន្ត្រី​ជំនាញ​មួយ​ដ៍​សំខាន់​នៅក្នុង​ចំណោម​មន្ត្រី ប្រធាន​មន្ទីរ​ជាច្រើន​ទៀត ក្នុង​ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​១១ ធ្នូ​នេះ លើស​ពី​ករណី​ព្រៃឈើ​ដែល​ក្រុមហ៊ុន នុ​ភាព សុ​ភី អ៊ិន​វេស​មេន ជា​ក្រុមហ៊ុន​ខ្មែរ​ក្នុង​ស្រុក ដែល​បាន​ចុះកិច្ចសន្យា​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច លោក​ថា ក្រុមហ៊ុន​មួយ​នេះ ដែល​បាន​ចុះបញ្ជី​មាន​ផ្ទៃ​សរុប​ទំហំ​ត្រឹមតែ​( ៨៥៧៧​ហិកតា​)​តែប៉ុណ្ណោះ​។ ហើយ​មាន​ចែក​ជា​១០ អនុតំបន់​ដែល​មាន​ទីតាំង​នៅ​ឃុំ​តា​វែង​លើ​ស្រុក​តា​វែង និង​មួយ​ផ្នែក​ទៀត នៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​។​

​នេះ​បើ​យោង​តាម​ច្បាប់​អនុញ្ញាត របស់​ក្រសួង​បរិស្ថាន​លេខ ២១៩ ស​.​ជ​.​ណ​.​ប​.​ស ចុះ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៥ បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន នុ​ភាព សុ​ភី អ៊ិន​វេស​មេន ធ្វើ​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃដី​សរុប (​ទំហំ ៩.០០០​ហិកតា ) បើ​យើង​សង្កេតមើល​តាម​លិខិតអនុញ្ញាត​របស់​ក្រសួង​បរិស្ថាន​មាន​ចំនួន​លើស មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​ដល់​ទៅ​(​ទំហំ​ផ្ទៃដី ៤២៣ ហិកតា​)​ឯណ្ណោះ​។ ចុះ​បើ​លើស​ទំហំ​ផ្ទៃ​ដី​ការអនុញ្ញាត​របស់​ក្រសួង និង​មន្ទីរ​កសិកម្ម​ខេត្ត ទល់​ទៅ ៤២៣​ហិកតា ដូច​ច្នេះ​តើ​ដី​ចំនួន​លើស​នេះ ជា​របស់​អ្នកណា​?….​។​

​យ៉ាងណា​ក៍ដោយ ករណី​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន នុ​ភាព សុ​ភី អ៊ិន​វេស​មេន​ចំណុច ឃុំ​តា​វែង​លើ​ស្រុក​តា​វែង និង ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​នេះ មាន​ភាព​មិន​ប្រកតី ដោយ​មាន​ផ្ទៃដី​ចំនួន​លើស​ទល់​តែ ៤២៣​ហិកតា ឯណ្ណោះ​៕​