ឯកឧត្តម ម៉ា​ង ស៊ី​ណេត ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​គណ​:​ប្រតិភូ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​មេ​បញ្ចា​ការ​នាវា USS Savannah (LCS-28)​ក្នុង​ឪ​កាស ដែល​នាវា​បាន​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​គោល បំណង​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយ​: ពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៤ ។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​គណ​:​ប្រតិភូ​កងទ័ពជើងទឹក​សហរដ្ឋ អាមេរិក ដែល​បាន​ចូល​ចត​នាវា​នៅ​ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​ណែនាំ​ភូមិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ មាន​សក្តានុពល ស្ថិត​នៅ​ទិស​នារតី​នៃ​ប្រទេស​កម្ពុជា មាន ៥​ក្រុង ស្រុក ២៩ ឃុំ សង្កាត់ ១១១​ភូមិ ប្រជាពលរដ្ឋ​ជាង ៣១​ម៉ឺន​នាក់ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នឹង​បង្កើត​ក្រុង​កំពង់សោម​មួយទៀត​  ​ខេត្ត​ព្រះសីហនុ មាន GDP  ១.៦១៧​លាន​ដុល្លា​អាមេរិក សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ មាន GDP ៤៦០០​ដុល្លា និង​មាន​អត្រាកំណើន ៦​ភាគរយ ខេត្ត​ព្រះសីហនុ សម្បុរ​ដោយ​ធនធានធម្មជាតិ មាន​កោះ​តូច ធំ ៣២  ​ថ្ម​ដុស​១ ថ្ម​ប៉ប្រះ​ទឹក​៥ ឆ្នេរ​ប្រវែង ១៧៥​គីឡូម៉ែត្រ និង​មាន​ព្រៃកោងកាង រួម​ទាំង​ឧទ្យាន​ជាតិ​លើ​គោល និង​បាតសមុទ្រ នេះ​ជា​ប្រភព​ទាក់ទាញ​ទេសចរណ៍​មក​លំហែរ​សំរាក​កម្សាន្ត​ក្នុង​មួយ​ឆ្នាំៗ ទទួល​ប្រសិទ្ធ​នាម​ជា តារា​រះ​នា​ទិស​នារតី ម្យ៉ាងទៀត​ខេត្ត​ព្រះសីហនុ ជា​តំបន់​ស្នូល​នៃ​តំបន់ឆ្នេរ​ខេត្ត​ទាំង ៤ មាន​ដូចជា​ខេត្ត​ព្រះសីហនុ​  ​កែប កំពត និង​ខេត្ត​កោះកុង ឆ្នេរសមុទ្រ​កម្ពុជា ត្រូវបាន​ដាក់​បញ្ជូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​លើ​ពិភពលោក​នៅ​ឆ្នាំ​២០១១  ​ខេត្ត​ព្រះសីហនុ​មាន​ផ្លូវ​គមនាគមន៍ ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ផ្លូវជាតិ មាន​ផ្លូវជាតិ​លេខ​៣ លេខ​៤ ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ផ្លូវទឹក​មាន​កំពង់ផែ​៣ ហើយ​ផ្លូវទឹក​សំខាន់​គឺ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​កំពង់ផែ​ជា ៣​តំណាក់កាល រហូតដល់​ឆ្នាំ​២០២៩ មាន​ជំរៅ​ទឹក ១៧,៥០​ម៉ែត្រ អាចឪ្យ​នាវាចំណុះ​ផ្ទុក ១៦​ម៉ឺន​តោន​ចូល​ចត​បាន យើង​អាច​និយាយបាន​ថា នាវា​ដឹក​ទំនិញ​លើ​ពិភពលោក​អាច​ចូល​ចត​បាន ផ្លូវអាកាស ប្រភេទ 4E មាន​ផ្លូវ​រត់ ៣ ៣០០​ម៉ែត្រ មាន​ទំនាក់ទំនង​ទៅកាន់​អន្តរជាតិ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​១៦ ក្នុងនោះ ៥​កំពុង​ដំណើការ ក្រៅពី នោះ​កំពុង​ដំណើ​ការសាងសង់ ចំពោះ​ទឹក ភ្លើង​ខេត្ត​ព្រះសីហនុ​មាន​គ្រប់គ្រាន់​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​បន្តថា ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ពី​មាន​ទំនាក់ទំនង​ស្ថិតស្ថេរ​ចីរកាល​បន្តទៀត ចំណង​សាមគ្គីភាព​រឹតតែ​ល្អ​បន្ថែមទៀត មានដូចជា សេដ្ឋកិច្ច វប្បធម៌ ពិសេស​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម អំពើ​រត់ពន្ធ​ឆ្លងដែន​នានា ក្នុង​ការចូលរួម​កិច្ចការពារ​សន្តិសុខ សុត្ថិភាព​ក្នុង​តំបន់ និង​សូម​អគុណ​នាវា​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក​មុនៗ ដែល​បាន​ចូលរួម​ការងារ​សង្គម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ឆ្នាំ​២០១៣ នាវិក​បាន​ចូលរួម​ជួយ​សាងសង់​បន្ទប់ទឹក ដែល​ជា​អនុស្សាវរីយ៍ និង​ជា​ការចងចាំ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​៕​