បុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​មាន​ចំនួន ៣៩៤.២២៣​នាក់ កើនឡើង​១២,៦៤%

ស្ថានភាព​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ បើ​តាម​របាយការណ៍​គឺ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យដឹងថា ស្ថានភាព​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​ភ្ញៀវ​សរុប ចំនួន​៣៩៤.២៣២​នាក់ កើនឡើង​១២,៦៤%​ភ្ញៀវ​ជាតិ​៣៨៩.៨១៩​នាក់ កើនឡើង​១២,៥៥%​ភ្ញៀវ​បរទេស​៤.៤១៣​នាក់​កើនឡើង​២០,៨៧%​។​

​ក្នុងនោះ​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង រមណីយដ្ឋាន​នានា​មាន​ភ្ញៀវ​សរុប​៣៣៩២.០០៥​នាក់​កើនឡើង​១២,៥៩% ។​
​ភ្ញៀវ​ជាតិ​៣៨៨.៦២០​នាក់ កើនឡើង​១២,៦០%
​ភ្ញៀវ​បរទេស​៣,៣៨៥​នាក់ កើនឡើង​១១,៦៤%​។​

​ដោយឡែក​ភ្ញៀវ​ចូល​តាម​ព្រលាន​យន្ត ហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​០៣​ជើង ស្មើនឹង​៤១៣​នាក់ ភ្ញៀវ​ជាតិ ០២​នាក់ និង​ភ្ញៀវ​អន្តរជាតិ ៤១១​នាក់ ។​

​ចំពោះ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម កោះ​នានា​មាន​ភ្ញៀវ​សរុប ១.៨០៥​នាក់ កើនឡើង​៩,៣៩%​ភ្ញៀវ​ជាតិ​១.១៨៨​នាក់ ថយចុះ​១%​ភ្ញៀវ​បរទេស​៦១៧​នាក់ កើនឡើង​៣៧,១១%​។​

​នា​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​នេះ​ដែរ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ​រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​មន្ត្រីរាជកា​រក​ង​កម្លាំង​សមត្ថកិច្ច​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរណ៍​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ក្នុងនោះ​ថ្នាក់​ដឹកនាំ​ខេត្ត​ក៏​បាន​រៀបចំ​នូវ​ការប្រគំ​តន្ត្រី​ការតាំងពិព័រណ៍ សម្ដែង​សិល្បៈ បង្ហោះ​គោម បាញ់​កាំជ្រួច ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​មកលេង​ក្នុងឱកាស​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល ២០៤.២០២៥ នេះ​ដោយ​ភាពសប្បាយ​រីករាយ​ផងដែរ​។​

​ចំពោះ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អប្រសើរ តម្លៃ​ហូបចុក​ស្នាក់​នៅ​មាន​ការ​ឡើងថ្លៃ​បន្តិចបន្តួច​ភ្ញៀវ​អាច​ទទួលយកបាន​៕​