ឈ្មួញ​ឈើ​ឈ្មោះ ជុំ វុទ្ធី ហៅ​លោក​ធី​កា​ប៉ូ និង​លោក ហា​ច កំពុង​លាក់​រថយន្ត​ជាច្រើន​គ្រឿង ក្នុងព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ត្រៀម​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូញ​ឈើប្រណិត​ចេញ​តាម​ផ្លូវ​រលួស​ស្រែ​ជិះ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ពលរដ្ឋ​ស្នើរ​សុំ អភិបាល​ខេត្ត​ក្រចេះ ជួយ​ទប់​និង​បង្ក្រាប

ខេត្ត​ក្រចេះ ៖ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ថ្មីៗ​នេះ មាន​ឈ្មួញ​ឈើ​ចំនួន​២​រូប និង​មាន​រថយន្ត​ប្រមាណ​ជិត​១០​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ស្រុក​កោះ​ញែក នៃ​ខេត្ត​មណ្ឌលគិរី និង​ព្រៃ​សហគមន៍ ក្នុង​ទឹក​ឃុំ​ដី​រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​។​

​ឈើប្រណិត​ដែល​កាប់​ចេញពី​ព្រៃ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគិរី ក៍​ត្រូវបាន​ឈ្មួញ​ដ៍ស​កម្ម​ទាំង​ពីរ​នាក់ និង​បក្សពួក​កម្ម​ជាច្រើន​អ្នក​ទៀត បាន​ដឹក​ជញ្ជូន​តាម​ប្រភេទ​គោរ​យន្ត​កន្ត្រៃ និង​គោរ​យន្ត​កែឆ្នៃ​ខ្នាត​ធំ និង​រថយន្ត​សាំ​យ៉ុង​កាត់​ទ្រ​ង និង​កែ​ទ្រុង រថយន្ត​ធុន​ត្រា និង​រថយន្ត ហាយ ឡែន​ឌ័​រ ប្រមាណ​ជាង​១០​គ្រឿង ដោយ​ឆ្លងកាត់ ភូមិ រ​លូ​ស ឃុំ រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​។​

​ក្រុម​អ្នក​ភូមិ​រលួស​បាន​បង្ហើ​ប​ឱ្យដឹងថា ឈ្មួញ​ឈើ ធី​កា​ប៉ូ និង ឈ្មួញ​ឈើ​ឈ្មោះ ហា​ច ពួកគេ​បាន​នាំ​យក​គោរ​យន្ត​កែឆ្នៃ​ខ្នាត​ធំ ជាច្រើន​គ្រឿង​លួច​ចូល​ទៅ​ព្រៃ​ដែន​អភិរក្ស​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគិរី រួម​ទាំង​រណារយន្ត​អារកាត់​ព្រៃឈើ​ប្រមាណ​ជិត​១០០​គ្រឿង និង រណា​យន្ត​សេសសល់​ប៉ុន្មាន​ទៀត ពួកគេ​ទុក​អារកាត់​ផែ​ឈើ​នៅ​ព្រៃ​សហគមន៍ រលួស​ស្រ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ក្នុង​ទឹកដី​ខេត្ត​ក្រចេះ​។​

​មិនតែប៉ុណ្ណោះ ឈ្មួញ​ឈើ ជុំ វុទ្ធី (​ហៅ ធី​កា​ប៉ូ​) និង ឈ្មួញ​ឈើ ឈ្មោះ ហា​ច ពួកគេ​បាន​បញ្ចុះ​បញ្ចូរ​អ្នកមានអំណាច​មួយ​ចំនួ​នតូច​នៅក្នុង​ខេត្ត​ក្រចេះ ដើម្បីឱ្យ មន្ត្រី​ដែល​ជា​ជន​ខឹលខូច​ទាំងនេះ ចាំ​ជួយ​សម្របសម្រួល ពេល​ដែល​ឈើ​ពួក​គេ​កាត់​នៅក្នុង​ព្រៃ និង​ដឹក​ចេញពី​ព្រៃ​។​

​អ្នកភូមិ​បាន​បង្ហើប​ឱ្យដឹងទៀតថា ធី​កា​ប៉ូ និង លោក ហា​ច គេ​បាន​ឆ្មក់​ដឹក​បទល្មើស​ព្រៃឈើ​ទ្រ​ង​ទ្រាយ​ធំ តែ​នៅ​ពេលយប់​ប៉ុណ្ណោះ ចេញ​តាម​ផ្លូវ​រលួស​ស្រែ​ជិះ​ស្ទើរតែ​រៀងរាល់​យប់ តែ​ប៉ុន្មាន​ថ្ងៃនេះ ចាប់ពី​យប់​នា​ថ្ងៃទី​០៦ កុម្ភៈ ឆ្នាំ​២០២៥​នេះ គេ​បាន​ឃើញ​ជញ្ជូន​ឈើ​តាមផ្លូវ រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ ត្រឹមតែ​មួយ​រថយន្ត​សាំ​យ៉ុង​តែប៉ុណ្ណោះ ហើយ​រថយន្ត និង​គោរ​យន្ត​កែឆ្នៃ ជាច្រើន​គ្រឿង​ទៀត ពួកគេ​កំពុង​”​លាក់ទុក​” នៅក្នុង​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច មណ្ឌលគិរី និង​មួយ​ផ្នែក​ទៀត យកទៅ​ផ្ញើ​លាក់​តាម​ផ្ទះ​ប្រជាជន នៅ​ឃុំ រលួស ស្រុក​អូរ​គ្រៀង​សែន​ជ័យ រួម​ទាំង​ឈើ​ជាច្រើន​ទៀត ក៍​ប្រ​ម៉ូ​ល​ដាក់​តាម​ផ្ទះ​អ្នកភូមិ នៅក្នុង​ឃុំ​រលួស ស្រុក​អូរ​គ្រៀង​សែន​ជ័យ​នេះ​ផងដែរ​។​

​សូមជម្រាបថា ឈើ​ដែល​ក្រុម​ឈ្មួញ ធី​កា​ប៉ូ និង ឈ្មោះ ហា​ច គេ​ធ្វើ​ជំនួញ​នោះ ជា​ប្រភេទ​ឈើ សុក្រ​ម និង ឈ្លិ​ក រួម​ទាំង​ឈើប្រណិត​ផ្សេងទៀត ជា​ប្រភេទ​ឈើ​ជ្រុង និង​សន្លឹក​។ មិនតែប៉ុណ្ណោះ​អ្នកភូមិ​ក៍បាន​រៀបរាប់​យ៉ាងដូច​ច្នេះ​ថា ក្រុម​ឈ្មូញ​ឈើ ធី​កា​ប៉ូ និង លោក ហា​ច គេ​បាន​គំរាម​ប្រជ​ន នៅក្នុង​ភូមិ​-​ឃុំ រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ថា បើ​ប្រជាជន​ណា​ហ៊ាន​តែ​រាយការណ៍​ឱ្យ​បែកធ្លាយ​ ​ពី​រឿង​ការរកស៊ី​ជំនួញ​ឈើប្រណិត​ខុសច្បាប់ របស់​ពួកគេ គេ​និង​គំរាម​វាយ​សម្លាប់ និង វាយ​គំ​តិច​រថយន្ត​ចោល ជាដើម​។​

​ហើយ​អ្នកភូមិ​និយាយទៀតថា ឈ្មួញ​ឈើ ធី​កា​ប៉ូ និង ឈ្មួញ​ឈើ​ឈ្មោះ​លោក ហា​ច ទាំង​រូប​នេះ​គឺ​សមត្ថកិច្ច​មិន​ដែល​បង្ក្រាប ពួកគេ​បាន​ម្តងណា​ឡើយ​។ គេ​បាន​ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា បើ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​វិញ គឺ​”​ចាប់​របូត​ចាប់​របូត​” ហើយ​បើ​យក​ទៅ​ដាក់គុក​វិញ នាំ​ខ្លួន​ចូល​ផ្លូវ​មុខ ចេញពី​ខាងក្រោយ​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ​នេះ ក្រុមការងារ​អ្នកកាសែត​ក្នុងស្រុក ក្រោយពី​មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា ព្រៃ​សហគមន៍ រលួស​ស្រែ​ជិះ​មាន​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​មក​ទម្លាក់​ស្តុក​និង​អារ​ជ្រៀក​ផែ​ឈើ​នៅ​ព្រៃ​សហគមន៍ រលួស​នេះ ក្រុមការងារ​យើងខ្ញុំ​បាន​ចុះ​ទៅ​ឃើញជាក់ស្តែង​ពិតប្រាកដ​មែន​។ ឈើប្រណិត​ផែ​ជ្រៀក ក្នុង​ព្រៃ​សហគមន៍ រលួស​ស្រែ​ជិះ ជាច្រើន​កំណាត់ ប្រភេទ​ឈើ​សុក្រ​ម មូល​និង ឈើ​ជ្រុង​។​

​គ្រា​នោះ​ដែរ ក្រោយពី​មាន​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ក្រចេះ លោក​បញ្ជា​ឱ្យ​កម្លាំង​ប្រដាប់អាវុធ ចុះ​ត្រួតពិនិត្យ​ភ្លាម ឈ្មួញ​ទាំងនោះ​ក៍ ប្រ​ញ៉ាប់​ប្រ​ញ៉ាល​ជំលៀសចេញ​ភ្លាមៗ​ផងដែរ​។​

​បើទោះជា​ដូច​ច្នេះ​ក្តី ប្រជាពលរដ្ឋ​សំណូមពរ ដល់​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខ​ខេត្ត​ក្រចេះ និង ឯកឧត្តម សាក់ សា​រាង មេបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង ឯកឧត្តម ស្នងការ​ខេត្ត​ក្រចេះ សូម​ឯកឧត្តម ជួយ​មាន​ចំណាត់ការ​ទប់​ស្កាត និង​មាន​ចំណាត់ការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ លោក ហា​ច និង ឈ្មោះ ធី​កា​ប៉ូ នេះ​ផង បើ​ទុកឱ្យ​ក្រុម​ឈ្មួញ​ឈើ​ទាំង​នេះ​បន្ត​ធ្វើ​សកម្មភាព​ដឹក​បទល្មើស​ព្រៃឈើ​ខ្នាត​ទ្រ​ង​ទ្រាយ​ធំ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បន្តទៅទៀត វា​នាំ​ស៊យ​ចង្រៃ​ដល់​ខេត្ត​ក្រចេះ​យើង តែប៉ុណ្ណោះ​៕​