យោធភូមិ​ភាគ​ពិសេស​បន្ត​ចុះឈ្មោះ និង​ចែក​ពាក្យ​ជូន​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ បំពេញ​ក្របខ័ណ្ឌ​ឱ្យ​យោធភូមិ​ភាគ​ពិសេស​កងទ័ពជើងគោក​

​ខេត្ត​កណ្តាល​៖ នា​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥ យោធភូមិ​ភាគ​ពិសេស កងទ័ពជើងគោក បាន​បន្ត​ការងារ​ចុះ​ឈ្មោះ និង​ចែក​ពាក្យ​ជូន​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ បំពេញ​ក្របខ័ណ្ឌ​ឱ្យ​យោធភូមិ​ភាគ​ពិសេស​កងទ័ពជើងគោក នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ។​

​បញ្ជាក់​៖ បេក្ខជន​មក​ចុះឈ្មោះ ត្រូវ​ភ្ជាប់​ជាមួយ​ឯកសារ​បឋម​មក​ជាមួយ​រួមមាន​៖
-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១​ច្បាប់​
-​សេចក្តីចម្លង​សំបុត្រកំណើត ០១​ច្បាប់​
-​សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ ០១​ច្បាប់​
-​លិខិត​បញ្ជាក់​ការសិក្សា​ថ្នាក់​ទី​១២ ឬ សញ្ញាបត្រ​ទុតិយភូមិ​ឡើង ០១​ច្បាប់​
(​កូប​ពី ទាំង​៤ ឯកសារ ០១​ច្បាប់​)
-​រូបថត ៣ x ៤ = ០៥​សន្លឹក ( ផ្ទៃ​ខាងក្រោយ​ពណ៌​សរ​)
-​រូបថត ៤ x ៦ = ១២​សន្លឹក ( ផ្ទៃ​ខាងក្រោយ​ពណ៌​សរ​)
-​ចាប់​ទទួល​ចុះឈ្មោះ និង​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៥ ត្រូវបាន​បញ្ចប់ ៕​