​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី «​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២៥»

ក្រសួង​ព័ត៌មាន រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី «​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២៥» នៅ​សាល​សវនាកា​រវាំង​ឈើ នៃ​ទីស្តីការ​ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ អ្នកសារព័ត៌មាន​ទទួលបាន​ព័ត៌មាន និង​បាន​ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ អំពី​ដំណើរការ​រៀបចំ​របាយ​ការណ៍ និង​លទ្ធផល​នៃ​ការស្ទង់មតិ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស​ស្តីពី​ស្ថានភាព សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២៥​នេះ​៕​