​ពិធី​ប្រគល់​អាវ​ភ្លៀង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​បណ្តា​អង្គភាព​ឈរជើង​នៅតាម​ព្រំដែន ទិស​យោធ ភូមិភាគ​ទី​៥

​ខេត្ត​បាត់ដំបង​៖ នា​ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​អាវ​ភ្លៀង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​បណ្តា​អង្គភាព​ឈរជើង​នៅតាម​ព្រំដែន ទិស​យោធ ភូមិភាគ​ទី​៥ ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី នៅ​កងការពារ​ព្រំដែន​លេខ​៥០៤​។​

​នៅ​ថ្ងៃ​ទី​២០ ខែ ឧសភា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥២ បាន​ធ្វើ​ការបើក​ចែក​អាវ​ភ្លៀង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​នាយទាហាន នាយ ទាហាន​រង ពលទាហាន នៅ​ទីបញ្ជាការ​កងពល​។​

​ជួសមុខ​ឱ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់ លោក​មេបញ្ជាការ សូម​គោរព​ថ្លែងអំណរគុណ និង​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជា​រៀងរាល់ឆ្នាំ សម្តេច តែង​បាន​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​នៅ​រដូវភ្លៀង​តែងតែ​ផ្តល់ជូន​នូវ​អាវ​ភ្លៀង​មិនដែល​អាក់ខាន​។​

​សូម​គោរព​ជូនពរ​សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី ជាទី​ស្រលាញ់ មាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ជ្រះថ្លា​វៀងវៃ និង​ជួប​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​