សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​វិមាន​រដ្ឋ​សភា លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣

សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២​និង​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០២៥ នៅ​វិមាន​រដ្ឋ​សភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ។​

​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា រៀបចំ​ធ្វើឡើង​តាម​សំណើ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​។​

របៀបវារៈ​ប្រជុំ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា រួមមាន​៖
១-​ប្រធានបទ​អំពី​ប្រព័ន្ធ​គាំពារ​សង្គម​
២-​ប្រធានបទ​អំពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
៣-​ប្រធានបទ​អំពី​វិស័យ​កសិកម្ម​
​អំពី​គោលបំណង​នៃ​ប្រធានបទ​នីមួយៗ​
១-​ប្រធានបទ​អំពី​ប្រព័ន្ធ​គាំពារ​សង្គម​
​ដោយ​ផ្អែក​លើ “​កម្មវិធី​នយោបាយ​” របស់​គណបក្ស​ប្រជា ជនកម្ពុជា ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ផ្តល់​ការគាំទ្រ​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត​សកល នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បង្ហាញ នូវ “​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រាប់​ការកសាង និង​ការការពារ​មាតុភូមិ ឆ្នាំ​២០២៣-២០២៨” កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ជូន​អង្គ​រដ្ឋសភា និង​ជូន​ដល់​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស តាមរយៈ​រដ្ឋសភា ក្នុង​នោះ​កម្មវិធី​គោលនយោបាយ​នេះ​បានកំណត់​ដាក់ចេញ​នូវ​គោលដៅ​ជា យុទ្ធសាស្ត្រ​, គោលនយោបាយ​ចម្បងៗ​ជា​អាទិភាព​, គោលនយោបាយ​អភិវឌ្ឍ​តាម​វិស័យ និង​កម្មវិធី​គោល នយោបាយ​អាទិភាព ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០២៣ តទៅ ដែល​ជា​ក្របខណ្ឌ​សម្រាប់​តម្រង់​ទិស​ការងា​រ របស់​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​បំពេញ​បេសកកម្ម​បម្រើ​ជាតិ ព្រមទាំង​អនុវត្ត​តាម​ការសន្យា​ជាមួយ​ប្រជាជន កម្ពុជា​ជា​ម្ចាស់ឆ្នោត​។ ឈរ​លើ​មូលដ្ឋាន​នៃ “​កម្មវិធី​នយោបាយ​” នេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ “​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១” និង​ប្រកាស​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​នេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លើក​ទី​១ កាលពី ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព សំដៅ​កសាង​មូលដ្ឋាន គ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​នូវ ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដែល​ជា​របៀបវារៈ​គោល​នយោបាយ​សង្គម​-​សេដ្ឋកិច្ច​។

​តាមរយៈ​នេះ ប្រព័ន្ធ​គាំពារ​សង្គម ត្រូវ​បាន​ចាត់​ជា​អាទិភាព​ផងដែរ ដូច​មាន​ក្នុង​បញ្ច​កោណ​ទី​១៖ ការអភិវឌ្ឍ មូលធន​មនុស្ស ផ្នែក​ទី​៤ ស្តី​ពី​ការពង្រឹង ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង ក្នុង​គោលបំណង​ធានា​និរន្តរភាព នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា ដោយ​ផ្តោត​លើ​ការកសាង​ភាព​ធន់ និង​រក្សា​ភាពបត់បែន​ដើម្បី​ឆ្លើយតប នឹង​ការប្រែប្រួល​អាកាសធាតុ គ្រោះអាសន្ន និង​វិបត្តិ​នានា ក៏ដូចជា​ការវិវឌ្ឍ​នៃ​កត្តា​សេដ្ឋកិច្ច កត្តា​សង្គម និង កត្តា​ប្រជាសាស្ត្រ ជាទូទៅ សំដៅ​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព​សង្គម និង​កំណើន​សេដ្ឋកិច្ច​ប្រកប ដោយ​ចីរភាព និង​បរិ​យាប​ន្ន​។​

​ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន ៦ សម្រាប់​ចាប់ផ្តើម អនុវត្ត​ភ្លាម​ក្នុង​ឆ្នាំ​២០២៣ ដោយ​កម្មវិធី​គោលនយោបាយ​ចំនួន ៣ មាន​គោលបំណង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ សង្គម រួមមាន​៖
(១) ការពង្រីក​សេវា​ថែទាំ​សុខភាព ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​
(២) ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជូន​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង ហានិភ័យ​នៅ​ទូទាំង​ប្រទេស និង​
(៣) ការធ្វើ​ស្ថាប​នូ​នីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម សម្រាប់​គ្រួសារ​ក្រីក្រ​, ក្រុម​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង គ្រួសារ​ក្រីក្រ​, និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច និង​គ្រា​មាន​គ្រោះអាសន្ន​។​

​បន្ថែម​លើ​នេះ ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០២៤-២០៣៥ ត្រូវបាន​ដាក់​ប្រកាស ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។ ក្រប​ខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម ឆ្នាំ​២០២៤-២០៣៥ ជា​ឯកសារ​គោលនយោបាយ​ដ៏​មាន​សារៈសំខាន់ ដែល​បាន​ធ្វើ​ការផ្លាស់ប្តូរ​ពី​អភិក្រម​នៃ ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម តាម​បែប​សសរស្ដម្ភ ទៅ​ជា​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម និង​ការផ្តល់​កិច្ច​គាំពារ ទៅតាម​ហានិភ័យ​នៃ​វដ្ត​ជីវិត​។​

២. អំពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​គោលបំណង​កែលម្អ​ជីវភាព​របស់​ប្រជាជន និង​អាចរួមចំណែក​ជា​អតិបរមា ក្នុង​ការឈាន​ទៅ​សម្រេច​បាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន ភាពរឹងមាំ និង​ភាព​ធន់​នឹង​វិបត្តិ រាជរដ្ឋាភិបាល​បាន ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ ដែល​ជា​កម្ម​វិធី​ទី​៤ នៃ​«​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​៦» ក្នុង​គោលដៅ​លើកទឹកចិត្ត​អ្នក​ប្រកបមុខរបរ និង​ធ្វើ​ការងារ ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​រីក​ធំធាត់ មានលទ្ធភាព​ឈាន​ចូល​ក្នុង​ប្រព័ន្ធ និង​អាច​ទទួលបាន​ផលប្រយោជន៍ ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ​។ យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨​នេះ ត្រូវបាន​ដាក់​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣​។​

​រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មាធិកា​រ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​គ​.​ស​.​អ​.​ស​.​ក​.) តាមរយៈ​អនុក្រឹត្យ លេខ ១៣ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ដែល​មាន​តួនាទី និង​ភារកិច្ច​ចម្បង​ក្នុង​ការសម្របសម្រួល​កា​រងារ និង​អនុវត្ត​សកម្មភាព​ស្របតាម​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រៀបចំ​ផែនការ សកម្មភាព​លម្អិត សូចនាករ​គន្លឹះ ការ​បែងចែក​តួនាទី​ភារកិច្ច និង​វិធានការ​គន្លឹះ ដើម្បី​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​នូវ​ការអនុវត្ត​។

​លើសពីនេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» ដើម្បី​ជា​មធ្យោបាយ​សម្រាប់​កំណត់​អត្តសញ្ញាណ ប្រភេទ​មុខរបរ និង​ការងារ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​អាច​ផ្ដល់​ការគាំទ្រ​ផ្សេងៗ​បាន​ទាន់ពេល និង​ចំ​គោលដៅ ជាពិសេស​ក្នុង​គ្រា​មាន​វិបត្តិ​។​

​យោង​តាម​អង្កេត​កម្លាំង​ពលកម្ម​កម្ពុជា ឆ្នាំ​២០១៩ កម្ពុជា​មាន​កម្លាំង​ពលកម្ម​ប្រមាណ ៧,៩ លាន​នាក់ ដោយ​ក្នុង​នោះ ២១,៥%(​ឬ ១,៧ លាន​នាក់​) ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ខណៈ​ដែល​កម្លាំង​ពលកម្ម​ដ៏​ច្រើន គឺ ៦,២​លាន​នាក់ ធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ភាគច្រើន​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​សំខាន់ៗ ដែល​ធ្វើឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ដោយសារ​វិបត្តិ​។​

​ដោយ​ទទួលស្គាល់​សារៈសំខាន់ និង​សក្តានុពល​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ និង​បង្កើត​គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​គ​.​ស​.​អ​.​ស​.​ក​.) ក្នុង​គោលដៅ​គាំទ្រ​វិស័យ​នេះ​ឱ្យ​រីក​ធំធាត់ មាន​ភាព​ធន់​នឹង​វិបត្តិ និង​អាច​ឈាន​ចូល​ក្នុង​សេដ្ឋកិច្ច​ផ្លូវការ​។ ក្រុម​ជំនួយការ​នៃ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធ សភា សូម​អបអរសាទរ និង​កោតសរសើរ​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ជំរុញ អភិវឌ្ឍ គាំទ្រ និង​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រកបមុខរបរ ធ្វើ​ការងារ និង​មាន​អាជីវកម្ម​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​បង្កើត​ឱកាស​ឱ្យ​បងប្អូន​អាច​អភិវឌ្ឍ​អាជីវកម្ម និង​ពង្រីក​មុខរបរ ជាពិសេស ធ្វើឱ្យ​កម្រិតជីវភាព និង​សុខមាលភាព​របស់​បង​ប្អូន​កាន់តែ​ល្អប្រសើរ​។ ជាក់ស្តែង​រាជរដ្ឋាភិបាល បានរៀបចំ និង​អនុវត្ត​ការងារ​សំខាន់ៗ​ដូចជា អនុក្រឹត្យ​ស្តីពី​ការចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការបង្កើត​ថ្នាល​ឌីជីថល​សម្រាប់​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ យុទ្ធនាការ​ផ្សព្វផ្សាយ​ស​ហ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ វិធានការ​គាំទ្រ និង​កញ្ចប់​អត្ថប្រយោជន៍​ផ្នែក​ពន្ធដារ ផ្នែក បណ្តុះ បណ្តាល​ជំនាញ​វិជ្ជាជីវៈ ផ្នែក​គាំពារ​សង្គម ផ្នែក​ហិរញ្ញវត្ថុ​និង​ធនាគារ ព្រមទាំង​យន្តការ​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​ថែម​ទៀត ។​

៣. វិស័យ​កសិកម្ម វិស័យ​កសិកម្ម​កម្ពុជា​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​ក្នុង​រយៈពេល​កន្លងមក ដោយបាន ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ខ្វះ​ស្បៀង​និង​ពឹងផ្អែក​លើ​ជំនួយ​ស្បៀង​អាហារ​ពី​សហគមន៍​អន្តរជាតិ មក​ជា​ប្រទេស ដែល​មាន​សមត្ថភាព​ផលិត​ស្បៀង​គ្រប់គ្រាន់ និង​នាំ​ចេញ​កសិផល​រាប់​លាន​តោន ដែល​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​រួមចំណែក​ធានា​សន្តិសុខ​ស្បៀង​ក្នុង​តំបន់ និង ពិភពលោក​ផង​ដែរ​។​

​គិត​ត្រឹម​ឆ្នាំ​២០២៤ វិស័យ​កសិកម្ម​បន្ត​ចូលរួម​ចំណែក​ប្រមាណ ១៦,៧% (​គិត​ជា​តម្លៃ​បច្ចុប្បន្ន​) ក្នុង​ផលិតផល​សរុប​ក្នុងស្រុក ហើយ​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម (Gross Value Added in Agriculture) បន្ត​កើនឡើង​ជា​រៀងរាល់ឆ្នាំ ពី ១៩ ៨០៥​ពាន់​លាន​រៀល (​ប្រមាណ ៤,៩៥​ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០១៥ ដល់ ២៤ ២៨២ ពាន់​លាន​រៀល (​ប្រមាណ ៦,០៧​ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០២០ និង​ដល់ ៣១ ២៩២​ពាន់​លាន​រៀល (​ប្រមាណ ៧,៨២ ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០២៤​។ ការចូលរួម​ចំណែករ​បស់​អនុវិស័យ​នានា​ក្នុង​វិស័យ​កសិកម្ម រួមមាន​ផ្នែក​ដំណាំ ៦១,៣% ផ្នែក​ផលិតកម្ម​សត្វ ១៥,៤% ផ្នែក​ជលផល ២០% និង​ផ្នែក​ព្រៃឈើ ៣,៣%​។​

​លទ្ធផល​ទាំងនេះ​សម្រេច​បាន​ដោយសារ​រាជរដ្ឋាភិបាល​នីតិកាល​មុនៗ និង​នីតិកាល​ទី​៧ នៃ រដ្ឋសភា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ត្រឹមត្រូវ​ស្រប​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​គ្រប់ កាលៈទេសៈ​។ នៅក្នុង​បរិបទ​ដែល​កម្ពុជា​ខ្វះខាត​ស្បៀង រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោល នយោបាយ និង​យុទ្ធសាស្ត្រ​ជំរុញ​ផលិតកម្ម និង​បង្កើន​ទិន្នផល​ដែល​បាន​ប្រើប្រាស់​ចាប់ តាំងពី​ឆ្នាំ ១៩៨៧ ស្តីពី​ការផ្ទេរ​ការអនុវត្ត​ផ្ទាល់​បែប​បើកទូលាយ មកកាន់​ការអភិវឌ្ឍ​បែប​ស៊ីជម្រៅ តាមរយៈ​ការ ដោះស្រាយ​ទឹក ការបង្កើន​ការ​រដូវ​ដាំ​ដុះ​ពី​ទៅ​បី​ដង​ក្នុង​១​ឆ្នាំ ការធ្វើ​ប្រពលវប្បកម្ម​លើ​ផ្ទៃដី​ដែលមាន ស្រាប់ ព្រមទាំង​ការស្រាវជ្រាវ ការប្រើប្រាស់​បច្ចេកវិទ្យា និង​ពូជ​ថ្មីៗ ការធ្វើ​ទំនើបកម្ម​គ្រឿងយន្ត​កសិកម្ម ការដាក់ចេញ​គោល​-​នយោបាយ​អនុគ្រោះ​ពន្ធ​ដល់​វិស័យ​កសិកម្ម និង​ការបង្កើន​ផ្ទៃ​ដី​ផលិតកម្ម​រហូត ដល់​វិស័យ​កសិកម្ម​កម្ពុជា​មានភា​ពធន់​ចំពោះ​ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​ខាងក្រៅ និង​មាន លទ្ធភាព​ទ្រទ្រង់​សន្តិសុខ​ស្បៀង​ពេញលេញ ក្នុង​គ្រប់​កាលៈទេសៈ ដោយ​បញ្ចៀស​បាន​ទាំងស្រុង​នូវ វិបត្តិ​ស្បៀងអាហារ មិន​ថា​ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ឬ​គ្រោះធម្មជាតិ ឬ​ភាព​

​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​ពិភពលោក​។​

​ជាងនេះទៀត ក្នុង​កាលៈទេសៈ​ដែល​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ពេញលេញ​គ្រប់គ្រាន់ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ក្នុង​ការបើក​ទីផ្សារ​អន្តរជាតិ​សម្រាប់​កសិផល កម្ពុជា តាមរយៈ​ការចរចា​ពាណិជ្ជកម្ម ដែល​ធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី និង​ការចរចា​បើករ​បាំង​បច្ចេកទេស​ដូចជា អនាម័យ និង​ភូតគាម​អនាម័យ​ជាដើម សំដៅ​លើក កម្ពស់​ទំហំ​ពាណិជ្ជកម្ម​កសិកម្ម បង្កើន​ចំណូល​ជូន​ប្រជាកសិករ សហគមន៍ និង​អ្នក​កែច្នៃ​ផលិតផល កសិកម្ម​។​

​ដោយឡែក សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ ចំនួន ៣​ចំណុច ដោយ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖
១.​ការលើកស្ទួយ​ផលិតកម្ម​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​តាមរយៈ​កម្មវិធី​ហិរញ្ញប្បទាន​
​រាជរដ្ឋាភិបាល​សហកា​រ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី ហិរញ្ញប្បទាន​ពិសេស​ជា ២​ដំណាក់កាល​គឺ ហិរញ្ញប្បទាន​ចំនួន ៤០​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២៤ និង​ហិរញ្ញប្បទាន​ចំនួន ៣០​លាន​ដុល្លារ ត្រូវបាន បញ្ចេញ​នៅ​ខែ​មករា ឆ្នាំ​២០២៥ ដើម្បី​គាំទ្រ​ការប្រមូលទិញ​ស្រូវប្រាំង​ក្នុងស្ថានភាព​ដែល​តម្លៃ​ស្រូវ នៅ​ទីផ្សារ​សកល​ធ្លាក់ចុះ​។ វិធានការ​នេះ​បាន​ជួយ​ឱ្យ​រោង​ម៉ាស៊ីន​អាច​ប្រមូល​ទិញ​ស្រូវ​ទាន់ពេល វេលា និង​ក្នុង​តម្លៃ​សមរម្យ​ដែល​ធ្វើឱ្យ​កសិករ​មាន​លទ្ធភាព​បន្ត​បង្កបង្កើនផល​នៅ​រដូវ​បន្ទាប់​។​

​ទន្ទឹម​នេះ​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​បញ្ហា​ប្រឈម​នៃ​ខ្សែ​ច្រវាក់ តម្លៃ​ជ្រូក តាមរយៈ​ការណែនាំ​និង​លើកទឹកចិត្ត​ដល់​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​ឱ្យ​ធ្វើ​បច្ចុប្បន្នភាព ផលិតកម្ម​ជ្រូក​ឱ្យស្រប​តាម​តម្រូវការ​ជាក់ស្តែង និង​ការដាក់ចេញ​នូវ​វិធានការ​ហាមឃាត់​ការ​នាំចូល ជា​បណ្តោះអាសន្ន​នូវ​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក ដើម្បី​ទុក​ពេលវេលា​សមស្រប​សម្រាប់​អ្នក ចិញ្ចឹម​ជ្រូក និង​អ្នក​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​សាច់ជ្រូក អាច​រៀបចំ​ខ្លួន​ប្រកួតប្រជែង​ដោយ​ស្មើភាព ក្រោយពេល​វិធានការ​បណ្តោះអាសន្ន​ត្រូវបាន​បញ្ចប់ ស្រប​តាម​វិធាន​ពាណិជ្ជកម្ម​ពិភពលោក​។ ជា លទ្ធផល ការផ្គផ្គង់​សាច់ មានតម្លៃ​ជ្រូករ​ស់មាន​ស្ថិរភាព​ល្អ​ប្រសើរ​៕