
អង្គភាព ព័ត៌មាន ប៊ីអិនអិន ប៉ុស្តិ៍ញូស៍ .ខម សម្រេចបញ្ឈប់លោក អ៊ុន ផង់ តួនាទី រងនិពន្ធនាយក
អង្គភាព គេហទំព័រ ព័ត៌មាន ប៊ីអិនអិន ប៉ុស្តិ៍ញូស៍ .ខម មានកិត្តិយស សូមជម្រាបជូន សាធារណជន ឱ្យបានជ្រាបថា BNN បានសម្រេចបញ្ឈប់បុគ្គលិកព័ត៌មានឈ្មោះ អ៊ុន ផង់ UN PHANG (ហៅកែវ ផូផង់) ភេទប្រុសអាយុ៤២ឆ្នាំ ទីកន្លែងកំណើត: ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន អាសយដ្ឋាន ភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ក្រចេះ។ តួនាទី: រងនិពន្ធនាយក
ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ (បន្ទាប់ពីបុគ្គលិករូបនេះមិនបានអនុវត្តតាមភារកិច្ចដែលគណៈគ្រប់គ្រងអង្គភាពប្រគល់ជូន និងមិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព) ដែលជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព។
ជាមួយគ្នានេះ គេហទំព័រ www.bnnpostnews.com សម្រេចនិរាករណ៍ ប័នព័ត៌មានBNN លេខ…..ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមឱ្យ
លោក អ៊ុន ផង់ ហៅកែវផូផង់ មេត្តាយកប័ណ្ណសម្គាល់ខ្លួន ដែលបានចេញដោយអង្គភាព គេហទំព័រ ប៊ីអិនអិន ប៉ុស្តិ៍ញូស៍.ខម មកប្រគល់ជូនអង្គភាពវិញ ឱ្យបានមុនថ្ងៃទី០១/០៦/២០២១៥។
គេហទំព័រ ប៊ីអិនអិន ប៉ុស្តិ៍ញូស៍.ខម សូមជម្រាបជូនដំណឹងនេះដល់ស្ថាប័ណ្ណសមត្ថកិច្ចអោយបានជ្រាបថា ប្រសិនបើបុគ្គលរូបនេះ ប្រើប្រាស់ ឈ្មោះ អត្តសញ្ញាណ សញ្ញាសម្គាល់ ឬ ប័ណ្ណសម្គាល់ខ្លួន ណាមួយជារបស់”គេហទំព័រ www.bnnpostnews.com” ឬមើលទៅមានលក្ខណៈដូច ស្រដៀង ឬប្រហាក់ប្រហែល ដែលនាំឱ្យមានការភាន់ច្រឡំ ទៅប្រព្រឹត្តអំពើខុសពីវិជ្ជាជីវៈ និងច្បាប់របស់រដ្ឋនោះ គេហទំព័រ ប៊ីអិនអិន ប៉ុស្តិ៍ញូស៍ .ខម មិនទទួលខុសត្រូវឡឡើយ និងសូមអោយសមត្ថកិច្ចពាក់ព័ន្ធមានវិធានការចាត់ការទៅតាមច្បាប់៕