
សម្តេចតេជោ ចាត់ទុកសកម្មជនបក្សប្រឆាំង ដែលក្លែងឯកសណ្ឋានកងទ័ព គឺជាជាជនក្បត់ជាតិ ឃុបឃិតជាមួយសត្រូវមកបំផ្លាញខ្មែរ
ភ្នំពេញ៖ អតីតនាយកដ្ឋមន្ត្រីកម្ពុជា ដ៏មានឥទ្ធិពល និងជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចេញប្រតិកម្មខ្លាំងៗ ទៅលើសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសដែលបានក្លែងឯកសណ្ឋានកងទ័ព ដោយហៅសកម្មភាពនេះថាជា ជនក្បត់ជាតិសាស្ត្រខ្លួនឯង ឃុបឃិតជាមួយសត្រូវដែលឃ្លានពាន ដើម្បីបំផ្លាញខ្មែរ។
ជាក់ស្តែង នៅរសៀលថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ បានបង្ហោះរូបភាពក្រុមប្រឆាំងដែលក្លែងឯកសណ្ឋានយោធាអមខ្លឹមសារថា (អំពើក្បត់ជាតិ គឺបែបនេះឯង ទាំងមេទាំងកូន គឺដូចគ្នា)។
សម្តេចតេជោបានសរសេរបញ្ជាក់ថា ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅ
ឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។
ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕