ជនជាតិដើម​ភាគតិច “​មណ្ឌលគិរី​”​សម្រុកចូល​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ក្រោយ សមត្ថកិច្ច ចាប់​សកម្មជន ខ្លួន​

​ខេត្ត​មណ្ឌលគិរី​: នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ ២០២១​នេះ ក្រុម​ជនជាតិដើម​ភាគតិច ប្រមាណ​ជា​៣០០​នាក់ បាន​សម្រុក ចូល មក កាន់​សាលា ដំបូង ខេត្ត​មណ្ឌលគិរី ដោយ ធ្វើការ ទាមទារ ឲ្យ មានការ ដោះ លែង សកម្មជន​ដីធ្លី​របស់​ខ្លួន គឺ​អ្នកស្រី ភ្លឺ​ន ទៀន ដែល​ត្រូវ បាន សមត្ថកិច្ច ចាប់ខ្លួន​។​

​អ្នកស្រី ភ្លឺ​ន ទៀន ត្រូវ បាន​សមត្ថកិច្ច ធ្វើការ ចាប់ខ្លួន នៅ​ថ្ងៃនេះ​ដែរ ក្រោម ពាក្យ បណ្តឹង របស់​ឈ្មួញ​ដីធ្លី ដែល​បាន​វាតទី កាន់កាប់​ទៅ លើ​ដី​ចំការ វិល​ជុំ​របស់​ក្រុម​បងប្អូន​ជនជាតិដើម​ភាគតិច​។​

​បើទោះជា​ដូច​ច្នេះ​ក៏ដោយ មក ទល់​នឹង​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ គេ​ឃើញ មេ​បញ្ជា ការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក៏ ដូចជា ប្រធាន តុលាការ​ខេត្ត​មណ្ឌល គិរី បាន​ចេញមក ធ្វើការ សម្របសម្រួល ជាមួយ បងប្អូន ជនជាតិដើម​ភាគតិច ឲ្យ ត្រឡប់​ទៅ កាន់​ផ្ទះសម្បែង​វិញ ដោយ សន្យាថា នៅ​ពេល​បញ្ចប់​នីតិវិធី តុលាការ នឹង​ដោះ លែង អ្នកស្រី ភ្លឺ​ន ទៀន ឲ្យ ត្រឡប់ទៅផ្ទះ​វិញ​៕