​ថ្ងៃ​ឆ្លង​ឆ្នាំ អាកាសធាតុ​អាច​នឹង​ចុះ​ត្រជាក់​ខ្លាំង

​ភ្នំពេញ​: ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន បាន​នឹង​កំពុង​រំកិល​ចុះ​មកក្រោ ម​ដោយ​គ្របដណ្តប់​លើ​កម្ពុជា ជាមួយ​និង​ខ្យល់មូសុង​ឦសាន​បក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើឲ្យ​តំបន់​មួយ ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ រហូត ដល់​ថ្ងៃ​ទី​៤ ខែ​មករា អាច​នឹង​ចុះ​ត្រជាក់​។​

​ក្នុងនោះ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អាច​នឹង​មាន​ពី ១៨-២០​អង្សា ជាមួយ អាកាសធាតុ​ត្រជាក់ លាយឡំ​ជាមួយ​នឹង​ខ្យល់​រដូវ​បក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។​

​តាម​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អាចមាន​ពី​មាន​ពី ១៦-១៨ អង្សា លាយឡំ​ជាមួយ​នឹង​ខ្យល់​រដូវ​បក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង ។​

​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ សីតុណ្ហភាព​អាចមាន​ពី ១៩-២១ អង្សា លាយឡំ​នឹង​ខ្យល់​រដូវ​បក់​ក្នុង​កម្រិត​មធ្យម ហើយ ទន្ទឹម​នោះ​រលក​សមុទ្រ​ក៏​មាន​កម្ពស់​ជា​មធ្យម​ផងដែរ​៕