ជីវ​ប្រវត្តិ​ការសិក្សា​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម និង​ជា​បេក្ខភាព នាយករដ្ឋមន្ត្រី នាពេល​អនាគត

ភ្នំពេញ​: នៅ​ឆ្នាំ 1980-1990 ៖ សិក្សា​នៅ​បឋមសិក្សា និង​មធ្យមសិក្សា​កុមារី (​បច្ចុប្បន្ន​សាលាបឋមសិក្សា និង​មធ្យមសិក្សា​ចតុមុខ​
​នៅ​ឆ្នាំ 1990-1993 ៖ សិក្សា​នៅ​វិទ្យាល័យ​ភ្នំ​ដូនពេញ (​បច្ចុប្បន្ន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​) ជា​អតីត​សិស្ស​ពូកែ​គណិតវិទ្យា ដោយ​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូរ​ទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា​

​នៅ​ឆ្នាំ 1995-1999 ៖ សិក្សា​នៅ​សាលា​បណ្ឌិត​យោធា​នៅ​ទីក្រុង West Point នៅ​អាមេរិក​ដោយ​ទទួលបាន​សញ្ញាបត្រ​នៅ​ថ្ងៃទី ២៩-​ឧសភា​-១៩៩៩​។ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ជនជាតិ​កម្ពុជា​ដំបូង​គេ ដែល​បាន​ចូលរៀន​នៅ​សាលា West Point​។ នៅ​ឆ្នាំ​1995 ពេល​ឯកឧត្តម​បណ្ឌិត ចេញ​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក ឯកឧត្តម បាន​ចូល​បម្រើ​ការងារ​កងទ័ព​រួចទៅហើយ នៅក្នុង​កង​យោធពលខេមរៈភូមិន្ទ​។​

​នៅ​ឆ្នាំ 2002 ៖ ឯកឧត្តម​បណ្ឌិត ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក

​នៅ​ឆ្នាំ 2008 ៖ ឯកឧត្តម​បណ្ឌិត ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Bristol នៃ​ចក្រភព​អង់គ្លេស​។​

​សូម​បញ្ជាក់​ជូន​ថា​៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ជនជាតិ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ចូលរៀន​នៅ​សាលា West Point ក្រោយពី​បញ្ចប់​ការសិក្សា ឯកឧត្តម​បាន​យក​ចំណេះដឹង​ដែល​ចេះ​ពី​ការសិក្សា​យក​មក​អនុវត្ត​នៅ​កម្ពុជា ដោយ​ឯកឧត្តម បាន​លើកឡើង​ថា ៖ ” ទ្រឹស្តី និង​ជំនាញ ជា​មូលដ្ឋាន​នៃ​ការគ្រប់គ្រង និង​ដឹកនាំ​យោធា​មួយ​ចំនួន ប៉ុន្តែ​ការងារ​ជាក់ស្តែង​គឺ​សំខាន់​ដោយ​វា​បាន​បង្រៀន​យើង​ក្នុង​ការអនុវត្ត​ការងារ ” ។​

​សូម​ជម្រាប​ជូន​ថា នេះ​ជា​ប្រវត្តិ​ការសិក្សា​សង្ខេប​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដោយ​មិន​ទាន់​លើក​យក​ពី​ប្រវត្តិ​ការងារ​របស់​ឯកឧត្តម ដែល​បាន​បំពេញ​កិច្ច​ការងារ​ជាច្រើន​ដើម្បី​លើកស្ទួយ​សង្គម ការពារជាតិ មាតុភូមិ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​៕

#​ឯកឧត្តម​បណ្ឌិត ហ៊ុន​ម៉ា​ណែ​ត​