​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស នៃ​ប្រទេស​ទីម័​រខាង​កើត

​ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២​នេះ នៅ​វិមាន​សន្តិភាព សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត​។

​ក្នុងជំនួប​នោះ លោកជំទាវ Adaljiza Albertina Xavier Reis Magno បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម នាយករដ្ឋមន្ត្រី​ទីម័​រខាង​កើត ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ផងដែរ ។​

​លោកជំទាវ​ក៏បាន​គោរព​ជូន​សម្ដេច​តេជោ និង​បាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាត់ការ​របស់​កម្ពុជា ឈរ​លើ​បញ្ហា​ទប់ស្កាត់ ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ហើយក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ជូន​ចំពោះ​សម្តេច​តេជោ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ជា​វ៉ាក់សាំ​ង​កូវី​ដ​១៩ និង​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ ការពារ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ដល់​ប្រទេស​ទីម័​រខាង​កើត​។ ជាមួយគ្នា​នោះ​ដែរ លោកជំទាវ ក៏​បាន​គោរព​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វីរភាព​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ និង​ការដឹកនាំ​របស់​សម្ដេច​តេជោ​ដែល​នាំ​អោយ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព សេរីភាព និង​អភិវឌ្ឍ​ជឿនលឿន​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​ក៏បាន​គោរព​ស្នើសុំ​សម្តេច​តេជោ​បញ្ជូនអ្នក​បច្ចេកទេស​មក​សិក្សា​អំពី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចូល​ខ្លួន​ទៅ​ក្នុង​អង្គការ WTO, ការ​ចូល​ខ្លួន​ទៅក្នុង​សមាជិក​សហគមន៍​អាស៊ាន និង​បាន​គោរព​ស្នើសុំ​សម្ដេច​តេជោ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ជួយ​ប្រទេស​ទីម័​រខាង​កើត ដើម្បី​បាន​ចូល​ជា​សមាជិក​អាស៊ាន ហើយក៏​បាន​គោរព​ស្នើសុំ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ដែរ ដើម្បី​ធ្វើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ នៃ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ​ឲ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែ​មទៀត​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកជំទាវ ដែល​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ទីម័​រខាង​កើត ជូន​ចំពោះ​សម្តេច​។ សម្ដេច​តេជោ​បានកោតស​រសើរ​ចំពោះ​ភាពជោគជ័យ​របស់​រដ្ឋាភិបាល​ទីម័​រខាង​កើត​ក្នុង​ការទប់ស្កាត់​ការរី​ក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ចំពោះ​សំណើ​របស់​ទីម័​រខាង​កើត សុំ​ចូល​ជា​សមាជិក​អាស៊ាន សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្រាប់​កម្ពុជា​តែងតែ​គាំទ្រ​ការចូល​ជា​សមាជិក​របស់​ប្រទេស​ទីម័​រខាង​កើត​ហើយ​ចំពោះ​មុខ​នេះ សម្ដេច​តេជោក៏មាន​ប្រសាសន៍ថា កម្ពុជា​នឹង​បន្ត​ជំរុញ​សសរស្ដម្ភ​សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​អាស៊ាន ខិតខំ​រៀបចំ​បេសកកម្ម​ស្វែងរក​ការពិត​នៅ​ទីម័​រខាង​កើត​អោយបាន​ឆាប់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការវាយតម្លៃ និង​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ ព្រមទាំង​ពេលវេលា​ច្បាស់លាស់​សម្រាប់​ប្រទេស​ទីម័​រខាង​កើត​ចូល​ជា​សមាជិក​អាស៊ាន​។

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ សម្ដេច​តេ​ជោបាន​ស្វាគមន៍​ក្នុង​ការបញ្ជូន​អ្នកបច្ចេកទេ​ស​មក​កម្ពុ​ជា ដើម្បី​សិក្សា​ស្វែងយល់​អំពី​ការចូល​ជា​សមាជិក​អង្គការ WTO ចូល​ជា​សមាជិក​អាស៊ាន ហើយ​ក៏​ស្នើសុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា ដើម្បី​រិះរក​វិធី​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ឡើងវិញ ជា​ពិសេស​ជំរុញ​ការអនុវត្តឲ្យ​មានប្រ​សិទ្ធ​ភាព​នូវ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​រួចហើយ ។

​សម្ដេច​តេជោក៏បាន​ស្នើសុំ​ឲ្យ​ប្រទេ​សទីម័​រខាង​កើត ពិនិត្យ​ចាប់ផ្ដើម​លើ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ គឺ​ការចាប់ផ្តើម​លើ​វិស័យសេដ្ឋកិច្ច ក្នុង​ការចាប់​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ហើយ​ករណី​ការបញ្ជាទិញ​អង្ករ​ពី​កម្ពុជា​នេះ សម្តេច​តេជោក៏មាន​ប្រសាសន៍ថា អ្នកវិនិយោគ​របស់​ទីម័​រខាង​កើតអាចមក​វិនិយោគ​ទាំង​ខាង​ម៉ាស៊ីនស្រូវ​ទាំង​ខាង​ឃ្លាំង​ស្តុក​ស្រូវ និង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​នាំ​ចេញ​ដើម្បី​ជា​ស្ថិរភាព​សម្រាប់​ការផ្គត់ផ្គង់​អង្ករ​ទៅកាន់​ប្រទេស​ទីម័​រខាង​កើត​។​

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​ឲ្យ​ប្រទេស​ទីម័​រខាង​កើត ពិចារណា​លើ​ការផ្ដួចផ្ដើម​ឲ្យមាន​កិច្ចសហប្រតិបត្តិជាពិ​សេស​ពិនិត្យឲ្យ​មាន​កិច្ច​សន្យា​និង​កិច្ចព្រមព្រៀង​គាំពារ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​ទាំង​ពីរ និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។

​ជា​ចុងក្រោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​សូម​ផ្ញើ​ជូន​នូវ​ការ​សួរសុខទុក្ខ​ដល់​ថ្នាក់ដឹកនាំ ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទីម័​រខាង​កើត ហើយក៏​បាន​ជូន​សូម​ឲ្យ​ដំណើរការរៀប​ចំ​ការបោះ​ឆ្នោត​ប្រធានាធិបតី​របស់​ទីម័​រខាង​កើត នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា​ឆ្នាំ ២០២២ ខាងមុខ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ​៕