មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​ចែ​នី និង​បក្ខពួក​កំពុង​សម្រុក​ដឹកឈើ​តាម​រថយន្ត​សាំង​យ៉ុង​ចេញពី​តំបន់​ព្រៃ​ឡ​ង់ យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​

ខេត្ត​ក្រចេះ​÷ បើទោះបី​រដ្ឋាភិបាល​បាន​ចំណាយ​លទ្ធភាព​យ៉ាង​ក្រាស់ក្រែល​រួមទាំង​វិធានការ​តឹងរឹង​ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​ដែល​នៅសល់​តិចតួច​យ៉ាងណាក្ដី ក៏​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា វា​នៅតែ​ត្រូវបាន​គេ​បង្ហូរ​ឈើ​ចេញ​យ៉ាង​គគ្រឹកគគ្រេង​ពី​តំបន់​ព្រៃ​ឡង់​ដែល​ត្រូវបាន​គេ​ផ្ដល់​រហស្សនាម​ថា ជា​អា​ម៉ា​ហ្សោ​ន​កម្ពុជា​នោះ​។​

​បើទោះជា​ដូច​ច្នេះ​ក៏ដោយ ត្រូវ​គេ​ឃើញ​រថយន្ត​ដឹកឈើ​ឆ្លងកាត់​នៅ​តំបន់​ស្នាក់​ការ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​នៅ​តំបន់​ព្រៃ​ឡ​ង់​។​

​តាម​ប្រភព​ថា នៅ​យប់​ថ្ងៃទី​១១​ខែ កុម្ភៈ ម្សិលមិញ មាន​ឈើ​ច្រៀក​ជាច្រើន​ម៉ែត្រគូប​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​តួ​រី​ស​ឃ្លុំ​ជិត​ជាច្រើន​គ្រឿង​ឆ្លងកាត់​ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ នៃ​ខេត្ត​ក្រចេះ ។ ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ប្រាប់ថា ជា​របស់​ឈ្មួញ​ឈើ​ចាស់វស្សា​ឈ្មោះ​(​នី )​ដែល​បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យទៅ​ដេ​កកាប់ និង​ច្រៀ​កនៅ​តំបន់​ព្រៃ​ឡ​ង់ ។​

​សេចក្ដីរាយការណ៍​បន្ថែ​ម​ថា ដោយ​ឃើញ​មាន​ការនាំ​ឈើ​ចេញ​មាន​សភាព​ងាយស្រួល​ដូច្នេះ​ក៏​មាន​ឈ្មួញ​ឈើ​ជាច្រើន​ទៀត​ដែល​កន្លង​ទៅ​នៅ​ស្ងៀម​ក៏​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​ដូចជា​ស្ត្រី​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​(​ចែ​ដែតៗ និង​ចែ​ដែន​)​ជាដើម ។​

​បើ​តាម​ប្រភព​ថា នៅតាម​ផ្លូវ​គេ​ឃើញ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ស្ថាប័ន​ជំនាញ​ជាច្រើន​ដែរ តែ​ប៉ុស្តិ៍​ត្រួត ពិនិត្យ​ទាំងនោះ​មានន័យ​ត្រឹមតែ​ជា​ខ្ទម​អ្នកតា​ចាំ​ទទួល​សំណែន​ពី​ឈ្មួញ​ឈើ​ទាំង​នោះ​តែប៉ុណ្ណោះ​៕