ពលរដ្ឋ​ថា​ផ្ទៃ​ដី​ដែនជម្រកសត្វព្រៃ​ក្នុងស្រុក​ចំនួន​ពីរ​”​ស្រុក​លំផាត់ និង​ស្រុក​កោះ​ញ៉ែ​ក​” ដី​រាប់ពាន់ហិក​.​តា ត្រូវ​គេ​យក​គ្រឿងចក្រ​ធ្វើការ​រុញ​ផ្តួលរំលំ​ឈើ​តូច​ធំ​ទន្ទ្រាន់​យក​ដី​

ខេត្ត​មណ្ឌលគិរី​: ក្រុម​ប្រជាពលរដ្ឋ​ស្រុក​កោះ​ញ៉ែ​ក​បានឲ្យដឹងថា ក្នុងអំឡុងពេល​ចាប់តាំងពី​ថ្ងៃ​បុណ្យចូលឆ្នាំ​(​ចិន​-​វៀតណាម​)​កន្លង​ទៅ​ថ្មីៗ​នេះ រហូតមកដល់​បច្ចុប្បន្ន​នេះ ត្រូវ​គេ​ឃើញ​ជន​ឈ្លៀត​ឱកាស​មួយក្រុម​លួ​យក​គ្រឿងចក្រ​ចូល​ឈួសឆាយ​ដី​ព្រៃ​ផ្តួលរំលំ​ឈើ​ព្រៃ​ការពារ​ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​រ​វ៉ាក់​ឃុំ​រយ៉​ស្រុកកោះ​ញ៉ែក​ខេត្តមណ្ឌលគិរី និង​ដី​ដែនជម្រកសត្វព្រៃ​ចំណុច​អូរ​រ​វ៉ា​ក់​ស្រុក​លំផាត់​ខេត្ត​រតនគិរី​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា ដី​ដែល​គ្រឿងចក្រ​កំពុង​សម្រុក​ឈូសឆាយ​នៅ​តំបន់​ព្រៃ​ការពារ​ចំណុច​ដែន​ជម្រក​សត្វព្រៃ​ទាំង​នោះ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​ទាំងពី​នេះ​ឡើយ​។​

​សកម្មភាព​ដែល​បាន​និង​កំពុង​ធ្វើ​ការឈូសឆាយដី​ព្រៃ​ដែន​ជម្រក​សត្វ​ខាងលើនេះ អ្នក​ភូមិ​អូរ​វ៉ាក់​ក្នុង​ឃុំរ​យ៉បាន​គាត់​សម្គាល់​ឃើញថា ការ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​ចំណុច​នោះ​ហាក់ដូចជា​លឹប​លរៗ​មិន​ប្រក្រតី និង​មាន​អ្នក​ចាំ​មើល​ផ្លូវ​ខ្លាច​អ្នកកាសែត​ឃើញ​និង​មានការ​ថត​រូបភាព ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ ជាដើម​។​

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ត្រូវបាន​គេ​ឃើញ​មាន​គ្រឿងចក្រ “​អា​ប៊ុល​និង​អ៊ិច​ស្ការ​វ៉ាទ័រ​ចំនួន​០២​គ្រឿង​” ដែល​កំពុង​ឈួសឆាយ​វ៉ៃ​ព្រៃ​ផ្តួលរំលំ​ព្រៃឈើ​យ៉ាងគំហុក ដោយ​គេ​ពុំ​ឃើញ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ធ្វើ​ការទប់ស្កាត់​ឡើយ​។​

​អ្នកភូមិ​បាន​បង្ហើប​ថា ករណី​ឈូសឆាយ​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ខាងលើនេះ មាន​មេខ្យល់​ចំនួន​២​នាក់ កំពុង​ទទួល​លុយ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​-​ឃុំ ខាងលើនេះ ត្រៀម​ផ្តិតមេដៃ​ឯកសារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ដី​ដែល​ខ្លួន​បាន​ធ្វើការ​ឈូសឆាយ​។ អ្នកភូមិ​ថា អ្នក​ទាំង​ពី​នេះ​មានឈ្មោះ ថៃ ភេទ​ប្រុស​-​ខ្មែរ និង​ម្នាក់​ទៀត ឈ្មោះ ម៉ៅ ជា​មេខ្យល់​បាន​ដើរ​ប្រកូក​ប្រកាស​តាម​ភូមិ​ក្នុង​ស្រុក​កោះ​ញ៉ែ​ក​ខេត្តមណ្ឌលគិរី​នេះ យក​ស្នាម​មេដៃ​អ្នកភូមិ ដើម្បី​ធ្វើការ​ក្លែងបន្លំ​ឲ្យស្រប​ទៅតាម​ច្បាប់រ​ដ្ឋ​។​

​ដោយឡែក​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ត្រូវបាន​គេ​ឃើញ​មាន​ការដាក់​គ្រឿងចក្រ​បន្ថែមចំនួន ០៣​គ្រឿង​ទៀត សម្រាប​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​ដែនជម្រកសត្វព្រៃ​ខាងលើនេះ​ទាំងយប់​តែម្តង​។​

​ពាក់ព័ន្ធ​ការ​ឈូសឆាយ​ទន្ទ្រាន់​ដីព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ​ខាងលើនេះ លោក ឌឹ​ម នី អភិបាល​ស្រុក​កោះ​ញ៉ែ​ក លោក​បាន​បញ្ជាក់​ឲ្យដឹង នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២២​នេះ ពាក់ព័ន្ធ​ខាងលើនេះ​លោក​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ​ព្រោះ​លោក​កំពុង​ជាប់​ប្រជុំ​។​

​យ៉ាងណាក៏ដោយ ករណី​លួច​ឈូសឆាយ​ទន្ទ្រាន់​យក​ដី​ដែន​ជម្រស​ត្វព្រៃ​ចំណុច​ខាងលើ​នេះ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា លោក​មិន​បានដឹង​ទេ ដោយ​លោក​មិនទាន់​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​កោះ​ញ៉ែ​ក​។ លោក​ថា លោក​និង​ឲ្យកម្លាំង​ជំនាញ​របស់​លោក​ចុះ​ទៅ​ជាមួយ​អាជ្ញាធរ​ស្រុក​កោះ​ញ៉ែ​ក ដើម្បី​ពិនិត្យ​លើ​ដី​ព្រៃ​ការពារ​ខាងលើនេះ​៕