មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​ការងារ​ប្រចាំ​ខែ​កុម្ភៈ​និង​លើក​ទិសដៅ​សម្រាប់​ខែ​មីនា​ឆ្នាំ ២០២២

​ខេត្ត​ព្រះវិហារ ៖ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០២២ នេះ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​កុម្ភៈ​និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ខែ​មីនា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ និង​មាន​ការចូលរួម​ពី​លោក​អនុប្រធាន​មន្ទីរ លោក​ប្រធាន អនុប្រធាន​ការិយាល័​ជា​ច្រើន​រូប​ទៀត​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​និង​ការលើកឡេីង​ពី​លទ្ធផល​ការងារ​និង​បញ្ហា​ប្រឈម ដែល​បាន​អនុវត្ត​នៅក្នុង​ខែ​កុម្ភ​: ពី​តាម​ការិយាល័យ​ជំនាញ រួចមក លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី ភារកិច្ច​របស់​មន្ត្រី​គ្រប់ៗ​រូប ដែល​ធ្វើឲ្យ​ការងា​ររបស់​មន្ទីរ​ទទួល​បាន​ជោគជ័យ ។ ជាមួយ​នឹង​លទ្ធផល​ការងារ​ដែល​មន្ត្រី​យើង​អនុវត្ត​បាន​ជោគជ័យ ក៏​មាន​បញ្ហា​មួយចំនួន​នៅ​មាន​ការខ្វះខាត ចន្លោះប្រហោង ផងដែរ ពិសេស​គឺ​បញ្ហា​របាយការណ៍​។​

​លោក សំ លាង​ទ្រី បាន​មានប្រសាសន៍​គូសបញ្ជាក់​ទៀត​ថា ការងារ​កន្លងមក​មន្ត្រី​យើង​ធ្វើ​បាន​ជោគជ័យ​ច្រើនណា​ស់ ប៉ុន្តែ​នៅក្នុង​របាយការណ៍​គឺ​អត់​បាន​រំលេច​ឡើង​ទាល់តែសោះ ចឹង​បានន័យ​ស្មើ​មិ​នឹង​យើង​មិនបាន​ធ្វើ ។ ដោយឡែក​សម្រាប់​ខែ​មីនា​ខាងមុខនេះ ការងារ​ដែល​មន្ទី​របា​ន​ដាក់​ចេញ​ចំនួន​៣៨​ករណី លោក​សង្ឃឹម​ជឿជាក់ថា​មន្ត្រី​របស់​យើង​នឹង​យកទៅ​អនុវត្ត​ទទួលបាន​ជោគជ័យ​។​

​លោក​ប្រធាន​មន្ទីរ​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព ប្រកាន់ខ្ជាប់​នូវ​អនាម័យ ពិសេស​អនុវត្ត​ឲ្យបាន​ទៀងទាត់​តាម​វិធានកា​រ​ក្រសួង​សុខាភិបាល វិធានការ​របស់​រាជ​រដ្ឋាភិបាល ៣ កុំ និង ៣ ការពារ ដើម្បី​ការពារ​ខ្លួន​យើង ក្រុមគ្រួសារ និង​អង្គភាព​របស់​យើង ពី​ជំងឺ​កូវី​ដ​-១៩៕