សម្ដេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​អោយ​ពន្លឿ​នត​ម្លើង​ប្រាក់​សោធន​និវត្តន៍​

នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២២​នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ស្ពាន​អាកាស និង ផ្លូវ​ក្រោម​ដី​ចោមចៅ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ចេញ​បញ្ជា អោយ​រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវ​ពន្លឿន​តម្លើង​ប្រាក់​សោធន​និវត្តន៍ ដល់​មន្ត្រីរាជការ អតីតយុទ្ធជន ដែល​ទទួលបាន​ប្រាក់បៀវត្ស​ន៍​ទាប ដើម្បី​អោយ​មាន​កម្រិត​លម្អៀង​ខុស​គ្នា​តិច ជា​ពិសេស​បងប្អូន ដែល​មាន​ប្រាក់បៀវត្ស​ន៍​តិចជាង​១​លាន​រៀល នៅពេល​ដែល​ពួកគាត់​បាន​ចូលនិវត្សន៍​រួច​ហើយ​នោះ​៕