
អាមេរិកព្រមបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែនហើយដើម្បីការពារតំបន់Donbas
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្ត ដើម្បីផ្ទេររថក្រោះផលិតដោយសូវៀត ទៅកាន់អ៊ុយក្រែ នដើម្បីពង្រឹងការការពាររបស់ខ្លួន នៅក្នុងតំបន់Donbas ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន New York Times ។
ទន្ទឹមនោះ យោងតាមកាសែត Times បានឱ្យដឹងថា ការផ្ទេរដែលស្នើសុំដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ខណៈចំនួននៃរថក្រោះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។
កាសែតដដែលបន្តថា រថក្រោះទាំងនោះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការវាយប្រហារដោយកាំភ្លើងធំ ក្នុងរយៈចម្ងាយឆ្ងាយទៅលើគោលដៅរបស់រុស្ស៊ី នៅក្នុងតំបន់ Donbas ភាគអាគ្នេយ៍ ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកផ្ដល់ជំនួយជារថក្រោះដល់ប្រទេសអ៊ុយក្រែនចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីផ្ទុះឡើងមកនេះ ៕