ឪពុកម្តាយ តារាចម្រៀង សុវត្ថិ​ឌី ធា​រិកា បាន​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ឆែ​ប​

​ខេត្ត​ព្រះវិហារ ៖ ឪពុកម្តាយ តារាចម្រៀង សុវត្ថិ​ឌី ធា​រិកា បាន​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ ឡាន​ចូល​ក្នុង ប្រឡាយទឹក ក្នុង នៅ​ស្រុក​ឆែ​ប ខេត្ត​ព្រះវិហារ កាលពី​រសៀល ម៉ោង​៣​ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ​២០២២​។

​ចំពោះ​សាច់ញាតិ ចំនួន​ពីរ​នាក់ ទៀត គឺ​ប្អូនប្រុស និង​ជីដូន របស់ កញ្ញា ធា​រិកា គឺ បាន​រួចផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ នេះ​។​

​ក្រោយ ហេតុការណ៍​នេះ​កើតឡើង ភ្លាម កញ្ញា សុវត្ថិ​ឌី ធារិ​កាដែល​ស្ថិតក្នុង​ហេតុការណ៍​នោះ​ដែរ​បាន​បញ្ជូន សាច់ញាតិ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទៅ​កាន់​មន្ទីរពេទ្យ តែ​ជា​អកុសល ឱ​ពុក​ម្តាយ របស់​កញ្ញា​ធា​រិកា បាន​បាត់បង់​ជីវិត​ទៅ​ហើយ​។

​ការបាត់បង់ ឪពុកម្តាយ កញ្ញា សុវត្ថិ​ឌី ធា​រិកា​មានក្តី​រន្ធត់ចិត្ត និង​សោក សង្រេង ជា​ពេន ពេក​។​

​បច្ចុប្បន្ន សាកសព​របស់​ឪពុក​ម្តាយ​ធា​រិកា​ត្រូវបាន​ដឹក​មករាជ​ធា​នី​ភ្នំពេញ​កាលពី​យប់​ម៉ោង​១១ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្ទឹងមានជ័យ​។​

​ក្រោយ ដឹង ហេតុការណ៍​នេះ​ភ្លាមៗ គឺ​មាន​តារា សិល្បករ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រូប បាន ផ្ញើ​សារ​ចូលរួម រំលែក ទុក្ខ ដល់​កញ្ញា សុវត្ថិ​ឌី ធា​រិកា ដែល​បាន បាត់បង់ ឪពុកម្តាយ​ដែល​ជា​អ្នកមាន គុណ ៕​