រដ្ឋមន្រ្តីការបរទេសកម្ពុជា ចេញសារ អបអរអត្តពលិក កម្ពុជា

នៅ ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ ដែលជា ថ្ងៃបិទបញ្ចប់ការ ប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅ ទីក្រុងហាណូយ ប្រទេស វៀតណាម លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា បាន សរសេរ សារ នៅ លើ បណ្តាញ សង្គម ដោយ ធ្វើការ អបអរ ដល់ អត្តពលិក កម្ពុជា ដែលខិតខំដណ្តើម មេដាយ ជូន ប្រទេស ជាតិ។

« ខ្ញុំសូមចូលរួមអបអរសាទរដល់អត្តពលិកទាំងអស់ ជាពិសេសអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ ក្នុងឆ្នាំនេះ នៅប្រទេសវៀតណាម។ កម្ពុជាបានទទួលមេដាយសរុបចំនួន៦៣៖ មាស ៩ ប្រាក់ ១៣ និង សំរឹទ្ធ ៤១»។

លោក ប្រាក់ សុខុន បាន ចាត់ទុកថា នេះ គឺជា ការ បំបែក កំណត់ត្រា ប្រកប ដោយ មោទនភាព ហើយ យើងនឹងបន្តបង្កើនទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ៕