តុលាការ​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​លក់​”​ដាវ​សា​ម៉ូ​រ៉ៃ​ខុសច្បាប់​”​តាម​ចិញ្ចើម​ផ្លូវ​

ភ្នំពេញ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​16 ខែ​មិថ​នានេះ បាន​បើក​ការ​ស៊ើបសួរ និង សម្រេច​លើ​ជន​ត្រូវ​ចោទ ដែល​ជា​ឈ្មួញ​ជួញដូរ​អាវុធ ខុសច្បាប់​ប្រភេទ​សា​ម៉ូ​រ៉ៃ អោយ​ជាប់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ សូមជម្រាបថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ បាន​បញ្ជូន​ជនសង្ស័យ​ដែល​ជា​ឈ្មួញ​ជួញដូរ​អាវុធ​ប្រភេទ​,​ដាវ​សា​ម៉ូ​រ៉ៃ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ជា​ឈ្មួញ​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រភេទ​ដាវ សា​ម៉ូ​រ៉ៃ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ រួច​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​។​

​ជនសង្ស័យ​រូបនេះ​មាន ឈ្មោះ ទី​វ ឈុន​ទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះជួល​លេខ​៣៧០ បន្ទប់​លេខ​១០៧ ផ្លូវ​លេខ​៦៧​បេតេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើឡើង ក្រោម​ការបញ្ជារ​ពី លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក វរសេនីយ៍ឯក ប៊ុត ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទី​វ ឈុន​ទី រូបគេ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ដាក់លក់​ដាវ​សាំ​ម៉ូ​រ៉ៃ នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​ឈ្មោះ Seven Tii និង​តាមផេក​ឈ្មោះ Seven CamboSamoria ក្នុង​១​ដើម​តម្លៃ​៥០​ដុល្លារ ហើយ​ឲ្យ​អតិថិជន​ដែល​ចង់​ទិញ​ដាវ​សាំ​ម៉ូ​រ៉ៃ យក​ទៅប្រ​ក្នុង​បុ​ហេតុ​មួយចំនួននោះ​អាចទំនាក់ទំនង​តាម​ទូរសព្ទ័​ដៃ​លេខ ផ្ទាល់​ខ្លួន​បាន​។​

​មន្ត្រី​ជំនាញ​បាន​បន្តទៀតថា ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ ទៅ​ប្រគល់​ឲ្យ​អតិថិជន​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់​យក​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ ចំនួន ០១ ដើម បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​២ ដើម្បី​ធ្វើការ​សាកសួរ​រហូតដល់ វេលា​ម៉ោង​១០ និង ៤០ នាទី​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ការអនុញ្ញាត​ដោយ​ផ្ទាល់មាត់​តាមរយៈ​ទូរ​សព្ទ័​ដៃ​ពី​លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​នាំ​ជនសង្ស័យ​ឈ្មោះ ទី​វ ឈុន​ទី ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល​បឹងទំពុន​២ និង​មាន​ការអនុញ្ញាត​ពី​ម្ចាស់​ផ្ទះជួល​ផង​នោះ​បាន​ធ្វើ​ការឆែកឆេ​រ​បន្ទប់​ស្នាក់នៅ​របស់​ជនសង្ស័យប​ន្ទ​ប់​លេខ​១០៧ ផ្ទះជួល​លេខ​៣៧០ ផ្លូវ​លេខ​៦៧​បេតេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹង ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ចំពោះមុខ​ជនសង្ស័យ រកឃើញ​វត្ថុ​តាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ១៩០​ដើម​ទៀត​។​

​បច្ចុប្ប្នន្ន ជនជាប់ចោទ ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​.​ស ជា​បណ្តោះអាសន្ន រងចាំ​ការកាត់ទោស​នៅពេល​ក្រោយ​៕​