
ការវាយប្រហារទៅលើផ្សារនៅប្រទេសអាហ្វហ្កានីស្ថាន បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស
Reuters៖ ប្រតិភូរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ថា កាលពីថ្ងៃច័ន្ទ មានមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារទៅលើផ្សារដ៏មមាញឹក មួយក្នុងខេត្ត Nangarhar ភាគខាងកើត ទោះបីជាក្រុមមន្ត្រីតាលីបង់បាននិយាយថា ពួកគេអាចបញ្ជាក់ថា មានមនុស្សចំនួន ត្រឹមតែ ១០នាក់ ប៉ុណ្ណោះបានរងរបួសក៏ដោយ ។
ប្រតិភូសម្រាប់ជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “(UNAMA) ធ្វើការថ្កោលទោសការវាយប្រហារនៅព្រឹកនេះ ទៅលើផ្សារ ដែលមានមនុស្ស កុះករក្នុងខេត្ត Nangarhar ដែលបានបណ្តាល ឲ្យជនស៊ីវិលជាច្រើននាក់បាន ស្លាប់ និងរង របួស ដោយក្នុងចំណោមជនរងគ្រោះ ទាំងនោះ មានកុមារមួយចំនួនផង ដែរ ។ ហើយការបន្តវាយប្រហារ សំដៅលើ ជនស៊ីវិលនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានត្រូវតែបញ្ឈប់ជាបន្ទាន់ ” ។
លោក Quriashi Badloun ដែលជាប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានរបស់រដ្ឋបាលតាលីបង់ក្នុងខេត្ត Nangarhar បានបញ្ជាក់ថាមានការ បំផ្ទុះ បានកើតឡើងប៉ុន្តែក៏បាន និយាយ ថាគោលដៅនៃការបំផ្ទុះនោះមិនច្បាស់លាស់នោះទេ ។
លោក Badloun បាននិយាយថា យើងបញ្ជាក់ថា មានមនុស្សចំនួន១០នាក់បានរងរបួស ប៉ុន្តែមិនអាចបញ្ជាក់ពីចំនួននៃអ្នកស្លាប់ ទេ ៕