កម្ពុជា​ទទួល​សម្ភារ​យោធា​ជា​ជំនួយ​ឥត​សំណង​ពី​ក្រសួង​ការពារ​ជាតិចិន ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ

ខេត្ត​កំពង់ឆ្នាំង​៖ សម្ភារ​យោធា​ជា​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការពារជាតិ នៃ​សា​ធារ​រដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​រៀបចំ​ពិធី​ប្រគល់​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ ។​

​ពិធី​ប្រគល់ និង​ទទួល​សម្ភារ​យោធា​នេះ​ឪ​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ស្ថិត​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​សម្ភារ​យោធា​នេះ នឹង​ធ្វើឡើង​រវាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាមួយ​អនុព័ន្ធយោធា​ចិន ប្រចាំ​កម្ពុជា​៕