ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ២៣០​នាក់ ត្រូវ​បាន​បណ្តេញចេញ​ពី​កម្ពុជា​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឲ្យដឹង កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២​ម្សិលមិញ​នេះ​ថា ជនអន្តោប្រវេសន៍​ខុស ច្បាប់​យួន និង​ចិន​សរុប​២៣០​នាក់ ត្រូវ​បាន​បណ្ដេញ ចេញពី​កម្ពុជា​។​

​ស្ថាប័ន​នេះ​បានឲ្យដឹងថា ជនបរទេស​ដែល​ចូលមក​រស់នៅ​ដោយ​ខុស​ច្បាប់​ទាំងនោះ មាន​ស្រី​៥០​នាក់ ក្នុងនោះ​មាន​០២​សញ្ជាតិ​៖ ជនជាតិ​វៀតណាម​ចំនួន​២២៨ នាក់ និង​ជនជាតិ​ចិន​ចំនួន​០២​នាក់​។​

​ការបណ្តេញ​នេះ គឺ​អនុលោម​តាម​ច្បាប់​ស្តីពី​អ​ន្តោ ប្រវេ​សន៍ ដោយ​ពួកគេ​បាន​ចាកចេញ តាម​ប៉ុស្តិ៍​នគរ បាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។​

​ជន​បរទេស​ចំនួន​២៣០​នាក់​ខាងលើ​នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស លួច​ស្នាក់នៅ​ខុសច្បាប់ គ្មាន​លិខិត​ឆ្លងដែន លើស​ទិដ្ឋាការ​កំណត់ និង​ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលដៅ ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ៕​