ផ្សារ​ក្ដាម​នា​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​រឹតបន្តឹង​ពី​តម្លៃ

​ខេត្ត​កែប​៖ ដើម្បី​កាត់បន្ថយ​ការរិះគន់​អភិបាលខេត្ត​កែប​បានឲ្យដឹងថា គេ​បាន​ដាក់​កម្លាំង​ជំនាញ​ឲ្យ​ចុះ​ត្រួតពិនិត្យ​ជា ប្រចាំ​ពី​តម្លៃ​ទំនិញ សុច្ចរិត​ភាព និង​គុណភាព​ទំនិញ​នៅ​ផ្សារ​ក្ដាម អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ។​

​លោក សោម ពិសិដ្ឋ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា មន្ត្រី​មាន​វេន​ប្រចាំការ​ចំនួន​៣​ថ្ងៃ​នៅ​តាម​តំបន់​ទេសចរណ៍​។ យើង​គិតគូរ​ពី​អាហារ តម្លៃ ទំនិញ និង​ភ្នែកជញ្ជីង​នៅ​ផ្សារ​ក្ដាម​។ ខ្ញុំ​បាន​រៀបចំ​តម្លៃ​នៅ​ផ្សារ​ក្ដាម ក្ដាម បង្គា​រ មឹក ត្រូវ​មាន​តម្លៃ​ត្រឹមត្រូវ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​ជម្រើស លេខ​១ តម្លៃ​ប៉ុន្មាន លេខ​២ តម្លៃ​ប៉ុន្មាន​។ យើង​មាន​ជញ្ជីង​យុត្តិធម៌ និង​មាន​មន្ត្រី​ប្រចាំ ការ ដើម្បី​ធានា​ថា ១​គីឡូក្រាម គឺ​១០​ខាំ​។ មាន​មន្ទីរ​ពាក់ព័ន្ធ​ប្រចាំការ​នៅ​ទីនោះ​។​

​លើសពីនេះ រដ្ឋបាល​ខេត្ត​កែប ក៍​បាន​ដាក់​កងកម្លាំង​ការពារ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ដើម្បី​រក្សា​សុវត្ថិភាព ភ្ញៀវទេសចរ និង​យាម​តាម​ឆ្នេរ​កម្សាន្ត សម្រាប់​ជួយ​ភ្ញៀវ​ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​នៅ​តំបន់​នេះ​៕​