សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​១២

សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​១២ ត្រូវបាន​ចុះហត្ថលេខា នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងនោះ​រួមមាន ៖

១-​កិច្ចព្រមព្រៀង ស្តី​ពី​ការពង្រឹង​កិច្ច​សហ​ប្រតិ បត្តិ​ការ ក្នុង​ការកសាង​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន នៅក្នុង​យុគសម័យ​ថ្មី រវាង​ក្រសួងការបរទេស និង​សហ​ប្រតិ បត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការបរទេស​ចិន ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឈីន កាង​(Qin Gang) រដ្ឋមន្ត្រីការបរទេស​។

២-​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​អភិវឌ្ឍ សាកលវិទ្យាល័យ​ក្រចេះ ជំហាន​ទី​២ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ភាគី​កម្ពុជា​ដោយ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។

៣-​ផែន​សកម្មភាព ស្តីពី​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម និង​សេដ្ឋកិច្ច ឆ្នាំ​២០២៣-២០២៤ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ភាគី​ចិន​ចុះហត្ថលេខា​ដោយ ឯកឧត្តម វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។​

៤-​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ចត្តា​ឡី​ស័ក និង​អនាម័យ សម្រាប់​នាំចេញ​វា​រី​សត្វ​រស់​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាណ និង​នេសាទ ភាគី​ចិន​ចុះហត្ថលេខា​ដោយ ឯកឧត្តម យូ ជៀន​ហ័រ (Yu Jianhua) អគ្គនាយក នៃ​អគ្គ​រដ្ឋបាល​គយ​ចិន​(GACC)​។​

៥-​អនុស្សារណៈ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​អគ្គ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​មជ្ឈឹម​ចិន ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ភាគី​ចិន​ចុះហត្ថលេខា​ដោយ ឯកឧត្តម សិន ហាយ​ស្យុង (Shen Haixiong) អគ្គនាយក នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈម​ចិន​។​
៦-​កិច្ចព្រមព្រៀង នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា និង​ទីភ្នាក់ងារ​ស៊ីនហួ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ភាគី​ចិន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ហ្វូ ហ័​រ (Fu Hua ) ប្រធាន​ទីភ្នាក់ងារ​ស៊ីនហួ ។​

៧-​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​គំនិត​ផ្តួចផ្តើម​កិច្ចសហការ​អាស៊ី សម្រាប់​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌ ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោកជំទាវ ទូត បញ្ញា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ភាគី​ចិន​ចុះហត្ថលេខា​ដោយ ឯកឧត្តម លី ឈិន (Li Qun) អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​ជា​ប្រធាន​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិចិន​។​

៨-​អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ផែនការ​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​កម្ពុជា​-​ចិន ឆ្នាំ​២០២៣-២០២៥ ភាគី​ម្ពុ​ជា​ចុះហត្ថលេខា​ដោយ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម លូក ចាវ​ហួយ (Luo Zhaohui) ប្រធាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន​។​

៩-​លិខិត​ប្តូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធផល​លទ្ធភាព​គម្រោង​សាកល្បង កិច្ចសហប្រតិបត្តិការ​ការកាត់បន្ថយ​ភាពក្រីក្រ នៅ​កម្ពុជា​ជំហាន​ទី​២ ភាគី​ម្ពុ​ជា​ចុះហត្ថលេខា​ដោយ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម លូក ចាវ​ហួយ (Luo Zhaohui) ប្រធាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន​។​

១០-​លិខិត​ប្រគល់​ទទួល​នូវ​ទឹកប្រាក់​ហិរញ្ញប្បទាន​ឥត​សំ ណង ចំនួន ៤,៤​លាន​ដុល្លា​អាមេរិក សម្រាប់​គម្រោង​កាត់បន្ថយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ប្រទេស​កម្ពុជា ភាគី​ម្ពុ​ជា​ចុះហត្ថលេខា​ដោយ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម វ៉ាង វិន​ថាវ (Wang Wentao)​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។​

១១-​កិច្ចព្រមព្រៀង​ក្របខណ្ឌ សម្រាប់​គម្រោង​អភិវឌ្ឍន៍ អាងទឹក​ដងកាំបិត ខេត្ត​កំពង់ធំ ភាគី​ម្ពុ​ជា​ចុះហត្ថលេខា​ដោយ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម លូក ចាវ​ហួយ (Luo Zhaohui) ប្រធាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន​។​

១២-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក​ដងកាំបិត ខេត្ត​កំពង់ធំ ភាគី​ម្ពុ​ជា​ចុះហត្ថលេខា​ដោយ ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភាគី​ចិន​ចុះហត្ថលេខា​ដោយ ឯកឧត្តម អ៊ូ ហ្វូ​លីន (Wu Fulin) ប្រធាន​ធនាគារ អា​ហ​រណ៍ នីហ័រណ​ចិន​។​

​បន្ទាប់​មក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចុច​ប៊ូ​តុង​ដើម្បី​បង្ហាញ​វីដេអូ​ខ្លី ស្តីពី​សកម្មភាព​នៃ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​៕