សមត្ថកិច្ចចុះចាប់ឈើជាង៣០ម៉ែត្រគូប ពីសិប្បកម្មជនជាតិវៀតណាម នៅសង្កាត់ស្ពានមានជ័យខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគីរី៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី កាលពីយប់ថ្ងៃទី១២កុម្ភ: បានឆ្មក់ចាប់ ឈើប្រមាណជាង៣០ម៉ែត្រគូបពីសិប្បកម្មគ្មានច្បាប់របស់ជនជាតិយួនមួយកន្លែងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

ប្រតិបត្តិការនេះដឹកដោយលោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ វត្ថុ តាងត្រូវបានគេដឹកយកទៅរក្សាទុកនៅការិយាល័យខណ្ឌរដ្ឋបាលព្រៃឈើ ។

តាមសេចក្តីរាយការណ៍ថា សិប្បកម្មនេះបានបើកដំណើរការជាសម្ងាត់យូរដែរហើយសម្រាប់ផ្គត់ផ្គង់ឲ្យរីហ្សត របស់មន្ត្រីគយដ៍មានឥទ្ធិពលម្នាក់ ហើយក៍ឆ្លៀតធ្វើការចែកចាយទៅកាន់ទីតាំងផ្សេងៗផងដែរ ។

បើទោះជាយ៉ាងក៏ដោយឈ្មោះជនសង្ស័យក្នុងសំណុំរឿនេះពុំត្រូវបានគេបញ្ចេញឲ្យដឹងឡើយ ៕