
សមត្ថកិច្ចចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូប រថយន្តបាកុង២គ្រឿង និងម៉ូតូ១គ្រឿងក្នុងបរិវេណប្រណាំងរថយន្ត Off-road
ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចព្រៃឈើថ្នាក់ជាតិ និងថ្នាក់ខណ្ឌដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈនេះ អំឡុងការចុះល្បាតបានប្រទះឃើញឈើជាច្រើនម៉ែត្រគូប រថយន្តបាកុងចំនួន២គ្រឿង និងម៉ូតូមួយគ្រឿងរួមទាំងរោងតង់ប្រមាណ៤ នៅក្នុងបរិវេនប្រណាំងរថយន្ត Off-road ស្ថិតក្នុងភូមិមេប៉ៃ ភូមិពូជ្រៃស្រុកពេជ្រាតា ខេត្តមណ្ឌលគិរី ។
តាមសេចក្ដីរាយការណ៍ថា ពេលសមត្ថកិច្ចទៅដល់ភ្លាមក្រុមជនល្មើសបានរត់ចែកជើងគ្នាអស់បន្សល់ទុកតែវត្ថុតាង ។ តែបើដូចចកនេះក៍ដោយត្រូវគេដឹងថា រថយន្តបាកុង ២គ្រឿងនោះគឺជារបស់ស្ត្រីឈ្មួញឈើចាស់វស្សាម្នាក់ឈ្មោះ ចែគា ។
ក្រុមមន្ត្រីបានសន្និដ្ឋានថា ដោយទីតាំងមានអំណោយផល ក្រុមឧក្រិដ្ឋជនព្រៃឈើបានលបលួចធ្វើសកម្មភាព និងដឹកចេញជាយូរខែហើយ។
ក្រោយការចុះស្រាវជ្រាវពិនិត្យវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុកនៅការិយាល័យខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕