ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យ​ទីតាំង​ដី​សម្រាប់​សាងសង់​លំនៅឋាន​ជូន​កងទ័ព និង​នគរបាល នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​

​ខេត្ត​ត្បូងឃ្មុំ​៖ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​ទីតាំង​ដី​សម្រាប់​សាងសង់​លំនៅឋាន​ជូន​កងទ័ព និង​នគរបាល នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភូមិ​ត្រពាំងផ្លុង​ទី​១ ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មីន ជា​អ្នកសម្របសម្រួល និង​ដោះស្រាយ​លេីការ​ងារ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​សុវត្ថិភាព​ជូន​ដល់​ក្រុមគ្រួសារ​កងទ័ព និង​នគរបាល ដែល​ត្រូវ​មក​រស់នៅ​លើ​តំបន់​ទាំងនេះ​៕