
លោក ផុន ខែមរីន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបញ្ជាដាច់ណាត់ឱ្យមន្ត្រីបរិស្ថានចុះចាប់ម៉ាស៊ីនអារឈើនិងគោយន្តដឹកឈើរបស់លោកធាង និងលោកគ្រី នៅភូមិម៉ុយស្រែស្រុកអណ្តូងមាស
ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថា ឈ្មួញកំពុងសម្រុកអារឈើនៅតំបន់ព្រៃការពារដោយបរិស្ថានចំនួនបីរទីតាំង៖
1,ចំណុចអូរឡាំប៉ង
2,ចំណុចអូរតាយ៉ាក
3,ចំណុចអូរតំបូក
ក្រុមអ្នកភូមិម៉ុយស្រែបានឲ្យដឹងថា ក្រុមឈ្មួញឈើឈ្មោះ ធាង និងឈ្មោះ គ្រី បានដាក់រាយកម្លាំងមនុស្សរួមទាំងម៉ាស៊ីនអារជ្រកផែឈើប្រមាណជិត៣០គ្រឿង ដើម្បីចូលទៅកាត់យកឈើនៅទីតាំងខាងលើនេះ។
លោក ធាង ជាឈ្មួញឈើបានបញ្ជាក់ថា ម៉ាស៊ីនយន្តរបស់លោកដែលដាក់អារឈើក្នុងតំបន់ព្រៃការពាររបស់បរិស្ថាននោះ ជារបស់លោកមានត្រឹមតែ០២គ្រឿង និងគោរយន្តឆ្នៃដឹកឈើត្រឹមតែមួយគ្រឿងប៉ុណ្ណោះ លើសពីនេះគឺជារបស់លោក គ្រី និងក្រុមឈ្មួញផ្សេងៗទៀត។
លោកថា ម៉ាស៊ីន ដែលអ្នកភូមិដាក់ចូលទៅអារឈើក្នុងព្រៃការពារដោយបរិស្ថានខាងលើនេះ គឺលោកបង់លុយអោយទៅឈ្មោះ ថា ប៊ុនលឿរ និងបក្ខពួកមន្ត្រីបរិស្ថានការពារនៅតបន់ខាងលើនេះ ម៉ាស៊ីន០១គ្រឿង ពួកគាត់ត្រវបង់លុយជូន៨០ម៉ឺនរៀង។
លោកបន្តថា ឈើដែលពួកលោកកំពុងចុះកាត់ដឹកជញ្ជូនចេញនោះ គឺប្រភេទឈើ “សុក្រម,ឈើស្រឡៅ និងឈើទាល ជាដើម។ ពួកគេផែជ្រៀកជាប្រភេទគ្រឿងផ្ទះខ្លះ និងផែជាប្រភេទឈើជ្រុងខ្លះ(ឃ្លុំ)។
លោក ផុន ខែមរីន ប្រធានមន្ទីរបិស្ថានខេត្តរតនគិរី ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗ នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ លោកបានបញ្ជាកម្លាំងបរិស្ថានស្រុកតាវែង និងមន្ត្រីបរិស្ថានស្រុកអណ្តូងមាស ដើម្បីធ្វើការចុះបង្ក្រាប។
លោកបានឆ្លើយឆ្លងព័ត៌មានជាមួយអ្នកសារព៏ត៌មានថា ពេលនេះលោកកំពុងចុះប្រតិបត្តិការបង្ក្រាប និងបញ្ជាកម្លាំងមន្ត្រីបរិស្ថានរបស់លោក ចុះចាប់និងរឹបហូសយកវត្ថុតាងបទល្មើសព្រៃទាំងនេះ៕