តើ​មន្ត្រី​បរិស្ថាន​ឈ្មោះ ថា ប៊ុនលឿ និង​ឈ្មួញ​ឈើ​ឈ្មោះ​ធាង និង​ឈ្មោះ​គ្រី ដែល​ពាក់ព័ន្ធ​ការចូលទៅ​កាត់ឈើ​លក់​នៅ​ព្រៃ​បរិស្ថាន​អូរ​តា​យ៉ាក​និង​អូរ​តំបូក​អាច​គេចផុត​ពី​សំណាញ់​ច្បាប់​ព្រៃឈើ​ដែររឺទេ​

ខេត្ត​រតនគិរី​៖ មន្ត្រី​បរិស្ថាន​បានឲ្យដឹងថា ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង កម្លាំង​បាន​រឹប​ហូ​ស​វត្ថុតាង​ពី​ក្រុម​ឈ្មួញ​ឈើ​នៅ​តំបន់​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ចំនួន​បីរ​ទីតាំង​៖ ចំណុច​អូរ​ឡាំ​ប៉ង​,​ចំណុច​អូរ​តា​យ៉ាក​
,​ចំណុច​អូរ​តំបូក នោះ​ពេលនេះ​បាន​រឹបអូស​បានរ​ណា​យន្ត​ចំនួន​០៤​គ្រឿង និង​ប្រភេទ​ឈើ​គ្រឿងផ្ទះ និង​ឈើ​ជ្រុង​(​ឃ្លុំ​) ប្រមាណ​ជាង​១០​ម៉ែត្រគូប​។​

​ពាក់ព័ន្ធ​វត្ថុ​ង​ទាំងនេះ កម្លាំង​ជំ​នាយ​របស់​បរិស្ថាន​ស្រុក​អណ្តូង​មាស និង​ស្រុក​តា​វែង កំពុង​ធ្វើ​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ដើម្បី​ចុះ​រឹបអូស​បន្តទៀត​។​

​អ្នកភូមិ​ម៉ុយ​ស្រែ​បានបង្ហើប​ថា ក្រោយ​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ស្រុក​តា​វែង និង​ស្រុក​អណ្តូង​មាស​ខាងលើនេះ ពួកគាត់​ពុំ​ទាន់​ឃើញ​មាន​ការឃាត់ខ្លួន​មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​នៅឡើយ​ទេ មន្ត្រី​បរិស្ថាន​ចាប់​រឹបអូស​បាន​ត្រឹមតែ​វត្ថុតាង​មួយ​ចំនួន​តែប៉ុណ្ណោះ​។​

​ចំណែក​អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ឈ្មួញ​ឈើ​ឈ្មោះ ធាង និង​ឈ្មោះ គ្រី ដែល​ដាក់​ម៉ាស៊ីនរ​ណា​យន្ត​កែន​មនុស្ស​ឲ្យចូល​ទៅ​អារឈើ​ក្នុងព្រៃ​ការពារ​ដោយ​បរិស្ថាន និង​មាន​គោរ​យន្ត​ដឹង​ឈើ​លក់​នេះ គេ​ពុំ​ទាន់​ឃើញ​មាន​ការឍាត់ខ្លួន​សួរនាំ​នៅ​ឡើយ​។​

​យ៉ាងណា​ក៍ដោយ ប្រជាពលរដ្ឋ​ក្នុងស្រុក​អណ្តូង​មាស​ខេត្ត​រតនគិរី រង​ចាំមើល​ចំណាត់ការ​មន្ត្រី​ជំនាញ​បរិស្ថាន​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ខាងលើ​នេះ​ថា អ្នកពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទាំងនេះ មានឈ្មោះ​ដូច​ជា​(​លោក ធាង​,​លោកគ្រី និង​មន្ត្រី​បរិស្ថាន​មួយរូប​ឈ្មោះ ថា ប៊ុន​លឿរ ដែល​ចាំ​ទួល​ប្រាក់​ពី​ក្រុម​ឈ្មួញ​ម៉ាស៊ីន​អារឈើ​០១​គ្រឿង បង់លុយ​៨០​ម៉ឺន​រៀល ជាការ​អនុញា​ត្ត​ឲ្យចូល​កាត់ឈើ​លក់​តាម​អំពើរ​ចិត្ត​នោះ តើ​លោក ផុន ខែម​រិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល់​ឈ្មោះ ថា ប៊ុន​លឿរ ជា​មន្ត្រី​បរិស្ថាន​របស់​លោក​បែប​ណា​។​

​ករណី​បើក​ឲ្យ​ឈ្មួញ​ចូល​អារ​កាត់ឈើ​លក់​ក្នុង​ព្រៃ​ការពារ​ដោយ​បរិស្ថាន​នេះ​ដែរ តើ​ឈ្មោះថា ប៊ុន​លឿរ អាច​ផុតពី​សំណាញ់​ច្បាប់​ដែររឺទេ​៕