រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម ឯកឧត្តម​ឌិ​ត ទីណា ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ពិ​ព័​រណ៌​កសិកម្ម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ដឹកនាំ​គណៈប្រតិភូ ដែល​ក្នុងនោះ​រួម​មន្ដ្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​វិស័យ​ឯកជន ចូលរួម​ពិ​ព័​រណ៌​កសិកម្ម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៣​។​

​នា​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ទទួល​ការស្វាគមន៍​ពី​ឯកឧត្តម Marc Fesneau រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម និង​អធិបតេយ្យភាព​ស្បៀងអាហារ​នៃ​ប្រទេស​បារាំង និង​កំពុង​អញ្ជើញ​ទស្សនា​សាល​ពិ​ព័​រណ៌ ដោយ​ចាប់ផ្ដើម​ពី​ផ្នែក​ផលិតកម្ម​សត្វ និង​ផ្នែក​ការ​ធ្វើ​កសិកម្ម​ទំនើប​៕​