ឯកឧត្តម ខៀវ កាញារីទ្ធ ជម្រុញ​អោយ​ប្រពន្ធ័​ផ្សព្វផ្សាយ​ជាតិ បន្ត​ផ្សាយ​អោយ​កាន់តែ​ទូលំទូលាយ​នូវ​សេចក្តី​ថ្លែង​ព័ត៌មាន របស់​ក្រសួងការបរទេស ទាក់ទង​ការកាត់ទោស លោក កឹម សុខា​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជម្រុញ​អោយ​ប្រពន្ធ័​ផ្សព្វផ្សាយ​របស់ជាតិ បន្ត​ផ្សាយ​អោយ​កាន់តែ​ទូលំទូលាយ​នូវ​សេចក្តី​ថ្លែង​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទាក់ទង​ការកាត់ទោស លោក កឹម សុខា កាលពី​ពេល​ថ្មីៗ​មកនេះ ដោយ​ក្នុង​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា ដោយ​បាន​កត់សម្គាល់​ជាមួយ​ក្តីកង្វល់​យ៉ាងខ្លាំង​ចំពោះ​អ្នកការទូត​ប្រទេស​លោកខាងលិច​មួយ ចំនួន​ដែល​បាន​តម្លើង​ខ្លួន​តាម​ទំនើងចិត្ត ពី​តួនាទី​ការទូត​ធម្មតា​របស់​ខ្លួន ទៅ​ធ្វើ​ជា​អនុរក្ស​ដាក់ពិន្ទុ​ក ដែន​កំណត់​របស់​ខ្លួន ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេស​ម្ចាស់ផ្ទះ ដែល​ផ្ទុយទៅនឹង​គោលការណ៍ ទទួលស្គាល់​ជា​សាកល ក្នុង​ការគ្រប់គ្រង​ទំនាក់ទំនង​រវាង​បណ្តា​រដ្ឋ​អធិបតេយ្យ ដូច​មានចែង នៅក្នុង មាត្រា​ទី​២ (៧) នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​អនុសញ្ញា​ទីក្រុង​វី​យែន ឆ្នាំ​១៩៦១ ស្តី​ពី​ទំនាក់ ទំនង​ការទូត (VCDR-1961)​។​

​ការ​ថ្លែង​សរសើរ​នេះ​ធ្វើឡើង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ វីដេអូ Zoom ។​

​ការ​ថ្លែងថា សវនាការ​របស់ លោក កឹម សុខា ផ្អែកលើ «​សន្ទិដ្ឋិភាព​ក្លែងក្លាយ​» គឺជា​ការ​ថ្លែង បែប​រើសអើង និង​មាន​ចរិក​លាក់ពុត​។ ការពិត ការចោទប្រកាន់​ត្រូវបាន​ធ្វើឡើង​ដោយសារ មានការ បំពាន​លើ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ មិនមែន​ជា​ចេតនា នយោបាយ​ទេ​។ បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេសត្រូ​វ​បានចែង យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។​

​ប្រទេស​លោកខាងលិច​ក៏បាន​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ចំពោះ​ការជ្រៀតជ្រែក​ពី​បរទេស ដូច​មាន​ឧទាហរណ៍​ជា​ច្រើន​អំពី​អ្នកនយោបាយ ដែល​ត្រូវបាន​កាត់ទោស​ចំពោះ​បទល្មើស​ដ៏​អាក្រក់​នេះ ៕