
ឃាត់ខ្លួនប្រជាពលរដ្ឋពាក់ព័ន្ធករណីក្លែងឯកសារ និងប្រើប្រាស់រថយន្តគ្មានពន្ធ
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយបំពាក់ស្លាកលេខក្លែងក្លាយភ្ជាប់នៅរថយន្តរបស់ខ្លួនដែលគ្មានពន្ធស្របច្បាប់។
ហេតុការណ៍ឃាត់ខ្លួនយុវជនរូបនេះ កម្លាំងអាវុធហត្ថបានធ្វើឡើងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហ.ខេត្ត និងមានការសម្របសម្រួលពីលោក អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុច ខេមរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅបច្ចុប្បន្ន សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
1,រថយន្ត ០១គ្រឿង ម៉ាកលុចសុីស RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.4058 ប្រើប្រាស់ឯកសារក្លែងក្លាយ។
2,ទូរស័ព្ទដៃ ចំនួន ០១គ្រឿ
3,កាតគ្រីរថយន្តក្លែងក្លាយ០១សន្លឹក។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសម្របសម្រួលទៅតាមនីតិវិធី៕