
ឯកឧត្តម ថាវ យ៉េន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីបញ្ជារលោក ឃី សុខា ប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសព្រៃឈើលួចស្តុកនៅដីក្រុមហ៊ុនកៅស៊ូហងអាញ់អណ្តូងមាស លោកប្រាប់មេថាជាឈើអាជ្ញាឃុំញ៉ាង”មេឃុំញ៉ាងឆ្លើយថាឃុំលោកគ្មានគំរោងសាងសង់គណះបក្សទេ!”
ខេត្តរតនគិរី៖ ក្រោយពីឯកឧត្តម ថាវ យ៉េន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាឱ្យលោក ឃី សុខា ប៉េអឹមខេត្តចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចក្រុមហ៊ុនកៅស៊ូ ហងអាញ់ អណ្តូងមាស ស្ថិតនៅភូមិម៉ុយស្រែឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរី។ កាលពីថ្ងៃទី១០ មិនា ២០២៣នេះ រហូតមកដល់ថ្ងៃទី១១ មិនា លោក ឃី សុខា ប៉េអឹមខេត្តបានរាយការណ៍មកឯកឧត្តម ថាវ យ៉េវ វិញថា ឈើដែននៅលើដីក្រុមហ៊ុនកៅហងអាញ់អណ្តូងមាសនេះ គឺជាឈើអាជ្ញាធឃុំញ៉ាងគឺសំរាប់សាងសង់ស្នាក់ការគណះបក្សឃុំញ៉ាងមិនម៉ែនឈើឈ្មួញនោះទេ។
បន្ទាប់ពីលោក ឃី សុខា ប៉េអឹមខេត្ត រាយការណ៍ជូនឯកឧត្តម ថាវ យ៉េន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីថា ឈើដែលកាប់ចេញពីតំបន់ព្រៃការពារដោយ”បរិស្ថានអូរតំបូក”ដែលលួចដឹកជញ្ជូនទំលាក់! លាក់នៅព្រៃកៅស៊ូក្រុមហ៊ុនហងអាញ់អណ្តូងមាសនេះ គឺជាឈើរបស់អាជ្ញាធរឃុំញ្ញ៉ាងស្រុកអណ្តូងមាសនោះ។
ពាក់ព័ន្ធករណីខាងលើនេះអ្នកភូមិចាប់ផ្តើមងឿយស្ងាល់ថា ចុះអាជ្ញាធរឃុំញ៉ាងស្រុកអណ្តូងមាស ហេតុអ្វីក៍ដឹកជញ្ជូនឈើទៅណាក៍ច្រើនសន្ធឹកសន្ធប់យ៉ាងនេះ ព្រោះឈើផ្ទះគ្រឿងផ្ទះទាំងនេះ ពួកគេបានដឹកជញ្ជូនជិតមួយឆ្នាំមកហើយ “ចេញពីចំណុចព្រៃ អូរតំបូក! អូរឡាំប៉ង! អូរតាយ៉ាក! ព្រៃឈើទាំងនេះការពារដោយបរិស្ដានស្រុកតាវែង និង ស្រុកអណ្តូងមាស។
អ្នកភូមិថា ការដឹកជញ្ជូនឈើចេញពីព្រៃការពារខាងលើនេះ គឺតាយរយៈគោរយន្តកន្ត្រៃ និងគោរយន្តកៃឆ្នៃ ជាដើម ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ មិនា កន្លងទៅថ្មីៗនេះ លោក ផុន ខែមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានបញ្ជាមន្ត្រីបរិស្ថានឱ្យចុះចាប់ឈ្មួញនៅដែនគ្រប់គ្រងរបស់បង្ក្រាបបានម៉ាស៊ីនយន្តចំនួន០៤គ្រឿង និងឈើមួយចំនួននៅតំបន់គោលដៅដែលបរិស្ថានគ្រប់គ្រងនោះ តែឈើទាំងនោះ ក៍នៅមិនទាន់ដឹងពីចំនួននៅឡើយ។
យ៉ាងណាក៍ដោយ ករណីបទល្មើសព្រៃឈើចំណុចព្រៃបរិស្ថានខាងលើនេះប្រជាពលរដ្ឋបានឱ្យដឹងថា ក្រោយពីមន្ត្រីបរិស្ថានបានចុះបង្ក្រាប ឈ្មួញឈើឈ្មោះ ធាង ឈ្មោះ គី ដែលត្រូវគេដឹងតាមរយៈឈ្មួញរកស៊ីឈើដាក់រណាយន្តចូលកាត់ឈើលក់ ថាលោក ថា ប៊ុនលឿរ មេប៉ុស្តិ៍របស់មន្ត្រីបរិស្ថានប្រចាំការនៅស្លាក់ការបរិស្ថានស្រុកអណ្តូងមាស និងស្រុកតាវែងនេះ បានដាក់កំហិតឲ្យឈ្មួញចូលកាត់លក់ ក្នុងម៉ាស៊ីនយន្តមួយត្រូវបង់លុយ អោយគេ៨០ម៉ឺនរៀល តែបើសកម្មភាពពួកមិនសូវចុះល្បាត់ គេដំរ៉ូវអោយឈ្មួញឈើដាក់រណាយន្តចូលកាត់ឈើបង់លុយចាប់ពី១,២០ម៉ឺន ដល់១,៦០ម៉ឺនរៀលក្នុងរយៈពេល១ខែ។
ជុំវិញករណីបទល្មើសព្រៃឈើខាងលើនេះ ប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗ ទៅលើមន្ត្រីមូលដ្ឋានស្រុកធណ្តូងមាស និងលោក ឃី សុខា ប៉េអឹមខេត្តរតនគិរី ដែលឯកឧត្តម ថាវ យ៉េន បញ្ជាឲ្យចុះបង្ក្រាបបទល្មើសព្រៃនៅចំណុចព្រៃកៅស៊ូក្រុមហ៊ុនហងអាញ់អណ្តូងមាស តែផ្ទុយទៅវិញ ឈ្មួញឈើដឹកជញ្ជូនឈើលក់រាប់ខែកាន់ឆ្នាំមកហើយនោះ ពេលឱ្យលោកចុះទៅបង្ក្រាប បែជារបាយការណ៍ជូនមេថាឈើរបស់អាជ្ញាធរឃុំញ៉ាងទៅវិញ។
លោក រម៉ាម ហ៊ីន មេឃុំញ៉ាង បានអោយដឹងនៅរសៀលថ្ងៃទី១១ខែមិនានេះថា ពាក់ព័ន្ធឈើគ្រឿងផ្ទះល្មើសច្បាប់ទាំងនេះ ខាងឃុំញ៉ាង របស់លោកគឺគ្មានគំរោងសាសង់គណះបក្សឃុំនោះទេ ព្រោះមិនទាន់មានគំរោង។
ពាក់ព័ន្ធករណីបទល្មើសព្រៃឈើខាងលើនេះ ប្រជាពលរដ្ឋស្នើរសុំឱ្យ ឯកឧត្តម ថាវ យ៉េន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី មេត្តាស្រាវជ្រាវពីប្រវត្តិឈើ និងបទល្មើសព្រៃឈើចំណុចដែនបរិស្ថានស្រុកតាវែង និងស្រុកអណ្តូងមាសនេះផង៕