
ទីបំផុត! ឈើដែលឈ្មួញទំលាក់លាក់ស្តុកនៅក្រុមហ៊ុនកៅហងអាញ់នោះ ត្រូវបានឯកឧត្តម ថាវ យ៉េន មេបញ្ជាការរដ្ឋានកងរាជអាវុធខេត្តរតនគិរីបញ្ជាឱ្យលោក ឃី សុខា ចុះបង្ក្រាបបានហើយ!
ខេត្តរតនគិរី៖ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ថាវ យ៉េន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ លោក ឃី សុខា បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថស្រុកអណ្តូងមាស ដោយមានការសម្របសម្រួលពីលោក កែវ ភ័ក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះរឹបអូសឈើរបស់ក្រុមឈ្មួញឈ្មោះ ធាង និងឈ្មោះ គ្រី ដែលលួចចូលកាត់ឈើទាំងទាំងនេះចេញពីព្រៃការពារដោយបរិស្ថានចំណុចអូរតំបូក មកលាក់នៅក្នុងដីក្រុមហ៊ុនហងអាញ់អូរយ៉ាវ ដែលមានទីតាំងស្ថិតនៅភូមិម៉ុយស្រែឃុំញ៉ាងស្រុកអណ្តូងមាស។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ កម្លាំងអាវុធហត្ថបានឱ្យដឹងថា ឈើដែលបង្ក្រាបបាននៅលើផ្ទៃដីរបស់ក្រុមហ៊ុន កៅស៊ូហងអាញ់នេះ ជាប្រភេទឈើគ្រឿងផ្ទះដែលមានមុខកាត់ 5×15 ប្រវែង8ម៉ែត្រ មានចំនួន44កំណាត់។
បន្ទាប់ពីកម្លាំងជំនាញរបស់អាវុធហត្ថបានធ្វើការត្រួតពិនិត្យជាក់ស្តែង ឈើទាំងនេះត្រូវបានរឹបអូស និងធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស។
បើទោះជាដូចច្នេះក៍ដោយ ឯកឧត្តម ថាវ យ៉េន មេបញ្ជាការរដ្ឋានខេត្តរតនគិរី បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ មិនានេះថា បើទោះជាកម្លាំងកងរាជអាវុធហត្ថខេត្តមានការយីតយ៉ាវការចុះបង្ក្រាបឈើដែលឈ្មួញលាក់ស្តុកទុកនេះបន្តិចករដោយ ក៍កម្លាំងជំនាញអាវុធហត្ថរបស់លោក នៅតែព្យាយាមបន្តចុះបង្ក្រាប បទល្មើសព្រៃឈើនៅចំណុចដីរបស់ក្រុមហ៊ុនកៅស៊ូហងអាញ់អូរយ៉ាដាវនេះ ឱ្យខានតែបាន៕